ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល បដិសេធសំណើសុំការអនុញ្ញាតច្បាប់ របស់លោករ៉ុង ឈុន ទៅចូលរួមបុណ្យភ្ជុំបិណ្ឌ នៅឯស្រុកកំណើត!!

ភ្នំពេញ: តុលាការកំពូល កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៦ បានឆ្លើយតប ទៅនឹង សំណើសុំការអនុញ្ញាតច្បាប់ របស់លោករ៉ុង ឈុន ដើម្បី ទៅចូលរួមបុណ្យភ្ជុំបិណ្ឌ នៅឯស្រុកកំណើត និង បានបដិសេធ ទាំងស្រុង នូវ សំំណើសុំ របស់រ៉ុង ឈុន។

យោងតាម លិខិតចុះ កាលបរិច្ឆេទ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៦ របស់លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល បានសរសេរថា:  ” ខ្ញុំសូមជម្រាបជូន លោក [រ៉ុង ឈុន] ថា: តុលាការកំពូលមិនអាច ពិចារណាលើពាក្យស្នើសុំច្បាប់របស់លោកបានឡើយ ពីព្រោះថា សាលដីកាលេខ ៥០៧ XII ចុះថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៦ របស់តុលាការកំពូលគឺជាសេចក្តីសម្រេចស្ថាពរ និងមានអានុភាពអនុវត្ត ហើយត្រូវបាន បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តជាសមត្ថកិច្ច តាមមាត្រា ៤៩៧ នៃក្រម នីតិវិធីព្រហ្មទណ្ឌរួចហើយ”។

កាលពីថ្ងៃទី ២២ ខែ កញ្ញា លោករ៉ុង ឈុន អាយុ ៥៧ ឆ្នាំ ទីប្រឹក្សាជាន់ខ្ពស់ នៃ គណបក្សកម្លាំងជាតិ
បានដាក់លិខិត-សំណើសុំការអនុញ្ញាតច្បាប់ ទៅកាន់ ប្រធាន តុលាការកំពូល ដើម្បីសុំ តុលាការ ទៅចូលរួមបុណ្យភ្ជុំបិណ្ឌ នៅស្រុកកំណើត ដែលនឹង ប្រព្រឹត្តទៅ នៅ ចាប់ពីថ្ងៃទី២៧ កញ្ញានេះ តទៅ មានរយៈពេល ១៦ ថ្ងៃ។

នៅក្នុងលិខិតស្នើសុំនោះ លោករ៉ុង ឈុន បានសរសេររៀបរាប់ថា: “យោងតាម សាលដីកាស្ថាពរលេខ ៥០៧ XII ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ របស់តុលាការកំពូល,  ខ្ញុំមានកិត្តិយស សូមជម្រាប ឯកឧត្តមប្រធាន មេត្តាជ្រាបថា៖ រដូវបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីខ្មែរដែលមានរយៈពេល១៥ថ្ងៃ នឹងឈានមកដល់នាពេលខាងមុខ គឺចាប់ផ្តើមពី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ហើយខ្ញុំត្រូវបានហាមចាកចេញពីរាជធានីភ្នំពេញ ដោយសាលដីកាស្ថាពរលេខ ៥០០៧ XII ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ របស់តុលាការកំពូល ត្រង់ចំណុចខ១ “។

“ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ ខ្ញុំមានបំណងសុំការអនុញ្ញាតច្បាប់ ដើម្បីទៅចូលរួមបុណ្យភ្ជុំបិណ្ឌ ជាមួយ បងប្អូន និង ក្មួយៗ ជាការបំពេញកាតព្វកិច្ចតាមប្រពៃណីទំនៀមទំលាប់ខ្មែរ រួមទាំងធ្វើបុណ្យទានឧទ្ទិសកុសលជូនដល់អ្នក មានគុណ ដែលបានចែកឋានទៅមានឪពុកម្តាយ និង ជីដូនជីតា នៅឯស្រុកកំណើត ស្ថិតនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល” ។

” ខ្ញុំសង្ឃឹមថា: ឯកឧត្តមប្រធាន នឹងអនុញាតច្បាប់ឱ្យខ្ញុំ បានទៅ ចូលរួមបុណ្យភ្ជុំបិណ្ឌ នៅស្រុកកំណើតជាក់ជាមិនខាន”។

“សូម ឯកឧត្តមប្រធាន ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ’។

សូមរំលឹកថា: កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលដីកា លើលោក រ៉ុង ឈុន ទីប្រឹក្សា ជាន់ខ្ពស់ នៃ គណបក្សកម្លាំងជាតិ ដោយសម្រេច ដូចខាងក្រោមនេះ៖

–ផ្តន្ទាទោស លោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ៤(បួន) ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរសាកល្បង ដោយកំណត់រយៈពេលនៃការសាកល្បង៣ (បី) ឆ្នាំ។
– មិនអនុញ្ញាតឱ្យឈ្មោះបោះឆ្នោត និងធ្វើនយោបាយរយៈពេល៥ឆ្នាំ។
– មិនឱ្យប្តូរលំនៅដ្ឋាន ចេញពីរាជធានីភ្នំពេញ និង មិនឱ្យចូលរួម ជួបជុំជាសាធារណៈ។

ការប្រកាសនេះបន្ទាប់ពី តុលាការកំពូល បានបើសវនាការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមបទ “ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និង “ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម” ដែលប្រព្រឹត្ត នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>