ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារនាំចេញរបស់កម្ពុជាបានកើនឡើងដល់១៧៧ប្រទេស គិតត្រឹមខែសីហា ឆ្នាំ២០២៦

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានពិនិត្យនិងសម្រេច​លើ​របាយការណ៍វឌ្ឍនភាពនៃការជំរុញ​ខ្សែច្រវាក់​ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុកនិងតភ្ជាប់ទៅ​ទីផ្សារអន្តរជាតិ។

ផ្អែកតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ឱ្យបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជា មានទីផ្សារសមស្របទាំងក្នុងស្រុក និងអន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី និងជំរុញការនាំចេញ។ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តបេសកកម្មរបស់ខ្លួនប្រកបដោយស្មារតីសកម្ម និងបុរេសកម្មលើការងារអាទិភាពសំខាន់ៗ ដូចជា ការបន្តកែទម្រង់និងលើកកម្ពស់អភិបាលកិច្ចស្ថាប័ន ធ្វើសាមញ្ញកម្មនិងឌីជីថលូបនីយកម្មសេវាសាធារណៈ ជំរុញនិងពិពិធកម្មទីផ្សារនាំចេញ លើកកម្ពស់បរិយាកាសធុរកិច្ចនិងអភិបាលកិច្ចវិស័យឯកជន ដោយផ្អែកលើគោលការណ៍ស្មើសិទ្ធិ ស្មើភាព តម្លាភាព និងសុចរិតភាព អភិវឌ្ឍវិស័យឯកជននិងទីផ្សារ និងបង្កើនភាពប្រកួតប្រជែង ជំរុញពាណិជ្ជកម្មឌីជីថលនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងតំបន់និងពិភពលោក ឱ្យស្របតាមកាលានុវត្តភាព និងតម្រូវការទីផ្សារក្នុងស្រុកនិងអន្តរជាតិ។

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានកំណើនជាលំដាប់ពី ២២ ៥៣២លានដុល្លារអាម៉េរិក ទៅ ២៥ ៧៣៩លានដុល្លារអាម៉េរិក ស្មើនឹង ១៤,២៣% ទៅ ២៩ ៦១៧លានដុល្លារអាម៉េរិក ស្មើនឹង ១៥,០៧% និងថ្មីៗនេះបានកើនឡើងរហូតដល់ ៣៤ ៩៦០លានដុល្លារអាម៉េរិក ស្មើនឹង ១៨,០៤% ទោះបីជាក្នុងបរិបទពិភពលោក និងតំបន់ កំពុងប្រែប្រួលដ៏ស្មុគស្មាញ ភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមនៅតាមតំបន់នានា ការប្រែប្រួលនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក វិបត្តិថាមពល ការបន្ទុចបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រែប្រួលអាកាសធាតុក៏ដោយ។ ការជំរុញការតភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយកម្ពុជាបានបន្តធ្វើពិពិធកម្មទីផ្សារនាំចេញ-នាំចូល តាមរយៈការពង្រឹងទីផ្សារចាស់-ពង្រីកទីផ្សារថ្មី និងការនាំចេញបានកើនឡើងរហូតដល់ ១៧៧ ប្រទេស និងបានកំពុងរៀបចំនីតិវិធីក្នុងការស្នើសុំការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយមិនប្រើក្រដាសស្នាមក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របទៅតាមអាទិភាពទី៥ មុំទី៣ នៃបញ្ចកោណទី២។ ការនាំចេញទៅទីផ្សារដៃគូសំខាន់ៗខាងលើនេះ បានជួយបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម និងការពង្រីកឧស្សាហកម្មគាំទ្រក្នុងស្រុក តាមរយៈការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលជាកាតាលីករដ៏សំខាន់ក្នុងការកាត់បន្ថយគម្លាតជញ្ជីងពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ ក្រសួងពាណិជ្ជកម្មបាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការផលិតផលផលិតនៅកម្ពុជា (Made In Cambodia) ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>