ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាជំរុញការបង្កើតមន្ទីរពេទ្យតំបន់ ដែលមានគុណភាពស្តង់ដារថ្នាក់ជាតិ

ដើម្បីខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋក្នុងន័យគិតគូរខ្ពស់ដល់សុខុមាលភាពប្រជាជន និងយុទ្ធសាស្ត្របង្រួញសេវាសាធារណៈឱ្យខិតកាន់តែជិតមូលដ្ឋាន ក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពន្លឿនការគិតគូររៀបចំយន្តការមន្ទីរពេទ្យតំបន់។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលដៅប្រែក្លាយ និងលើកកម្ពស់មន្ទីរពេទ្យតាមបណ្តាខេត្ត និងតំបន់គោលដៅនានា ឱ្យមានសមត្ថភាព និងគុណភាពព្យាបាលស្មើនឹងមន្ទីរពេទ្យស្តង់ដារថ្នាក់ជាតិ។នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីប្រមូលធាតុចូល និងពិភាក្សាលម្អិតលើការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសម្រាប់ការបង្កើតមន្ទីរពេទ្យតំបន់នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់មកពី ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ការជំរុញឱ្យលេចចេញជារូបរាងនូវ មន្ទីរពេទ្យតំបន់គឺជាជំហានផ្លាស់ប្តូរជាវិជ្ជមានមួយ ឆ្លើយតបទៅនឹងគោលនយោបាយវិមជ្ឈការនៃការផ្តល់សេវាសាធារណៈ។ តាមរយៈការបំពាក់រចនាសម្ព័ន្ធរឹងមាំ និងធនធានប្រកបដោយស្តង់ដារខ្ពស់ មន្ទីរពេទ្យតំបន់នឹងដើរតួនាទីជាឆ្អឹងខ្នងក្នុងការផ្តល់សេវាសង្គ្រោះ ពិនិត្យ ព្យាបាល និងថែទាំសុខភាពកម្រិតខ្ពស់ជូនប្រជាពលរដ្ឋនៅតាមតំបន់ភូមិភាគនីមួយៗ។ នេះមានន័យថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នឹងទទួលបានសេវាពេទ្យដែលមានគុណភាពមិនចាញ់មន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញនោះឡើយ ដែលជួយកាត់បន្ថយទាំងពេលវេលា និងចំណាយលើការធ្វើដំណើរ។ជាងនេះទៅទៀត ការរៀបចំយន្តការនេះ គឺឈរលើស្មារតីនៃការធានាឱ្យបាននូវ គុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបដែលជាស្នូលនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ ការបែងចែកមុខងារ និងការគ្រប់គ្រងធនធានមនុស្សនៅក្នុងមន្ទីរពេទ្យតំបន់ នឹងត្រូវធ្វើឡើងដោយសុក្រឹត ដើម្បីធានាថាប្រព័ន្ធផ្តល់សេវាសុខាភិបាលនេះ ដំណើរការទៅដោយយកប្រជាពលរដ្ឋជាចំណុចកណ្តាល។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានគូសបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់នៃការកសាងភាពជាដៃគូ និងសហការស្អិតរមួតរវាងអន្តរក្រសួង-ស្ថាប័ន ដើម្បីធានាថាយន្តការដែលដាក់ចេញ មិនត្រឹមតែល្អនៅលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានលក្ខណៈប្រាកដនិយម អាចអនុវត្តបានជាក់ស្តែង និងឆ្លើយតបចំគោលដៅនៃតម្រូវការសុខភាពរបស់ប្រជាជននៅមូលដ្ឋានពិតប្រាកដ។ជាទីបញ្ចប់ ឯកឧត្តម យក់ ប៊ុនណា បានវាយតម្លៃខ្ពស់ចំពោះរាល់ធាតុចូល និងការផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលពីអង្គប្រជុំទាំងមូល ដែលនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការត្រួសត្រាយផ្លូវឆ្ពោះទៅការបង្កើតមន្ទីរពេទ្យតំបន់ប្រកបដោយជោគជ័យ និងនាំយកសេវាសុខាភិបាលស្តង់ដារថ្នាក់ជាតិ ទៅដល់មាត់ទ្វារផ្ទះរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>