ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០២៦ រវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)

ទីស្ដីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០២៦ រវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាមួយលោក Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។

ពាក់ព័ន្ធនឹងអនុស្សរណៈនៃការយោគយល់គ្នានេះ កន្លងមក ក្រសួងយុត្តិធម៌ និងអង្គការ UNDP ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ដោយអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០២៤ បានផុតកំណត់, ក្រសួងយុត្តិធម៌ និងអង្គការ UNDP បានរៀបចំឡើងនូវអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០២៦ នេះក្នុងគោលបំណងបន្តនូវកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងក្រសួងយុត្តិធម៌ និងអង្គការ UNDP។ ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០២៦ នេះ ក្រសួងយុត្តិធម៌ និង អង្គការ UNDP នឹងផ្ដោតសំខាន់លើចំណុចមួយចំនួន រួមមាន៖
(១)-ការគាំទ្រដល់ក្រសួងយុត្តិធម៌លើកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា។
(២)-ការគាំទ្រដល់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយពង្រឹងប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
(៣)-ការគាំទ្រប្រព័ន្ធជំនួយផ្នែកច្បាប់ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញ និងដោយផ្ទាល់ ព្រមទាំងរៀបចំសេវាជំនួយផ្នែកច្បាប់ចល័ត។
(៤)-ការគាំទ្រប្រព័ន្ធអេកូឡូស៊ីនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយបង្កើនការប្រើប្រាស់មធ្យោបាយសម្រុះសម្រួលផ្សះផ្សាវិវាទ ដែលមានប្រសិទ្ធភាព និងងាយស្រួល។
(៥)-ការសិក្សាអំពីលទ្ធភាពនៃការរៀបចំកម្មវិធីតភ្ជាប់ ដើម្បីបង្កើនទំនុកចិត្តរបស់យុវជនក្នុងការស្វែងយល់ និងប្រើប្រាស់សេវាយុត្តិធម៌។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>