អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦ លោកសយ ច័ន្ទវិចិត្រអ្នកនាំពាក្យ អ.ប.ព.បានចេញប្រកាសព័ត៌មាន ករណីឃុំព្រែកខ្សាច់ (ភាគ៤)មេអនឡាញហ្គេម ប្រើប្រាស់ក្លឹបតូ ហើយ ឡាយ សុខគង់ អ្នកប្តូរបក់ ជាអ្នកផ្តល់សេវាប្ដូរប្រាក់ក្រីបតូ ប្រើសកម្មភាពមអនឡាញស្គម។
សព្វថ្ងៃនេះ មិនត្រឹមតែល្បិចឆបោកកាន់តែមានកម្រិតខ្ពស់ប៉ុណ្ណោះទេ តែភាពជឿនលឿននៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត AI ដែលជួយឱ្យឧក្រិដ្ឋជនរាប់ទាំងអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញហ្គេម) ងាយ សកម្មភាព ងាយបិទបាំង គេចពីការចាប់បានពីសំណាក់សមត្ថកិច្ច រហូតសមត្ថកិច្ចនៃប្រទេសមួយត្រូវសហការ មិនអាចខ្វះបានជាមួយសមត្ថកិច្ចនៃប្រទេសច្រើនចូលគ្នា ក៏មានករណីជាច្រើននៅតែរកចាប់មេអនឡាញហ្គេម មិនបានឡើយ។ បន្ថែមលើនេះទៀត ពួកឧក្រិដ្ឋជន ពួកអនឡាញហ្គេមនៅបានប្រើប្រាស់ការទូទាត់ប្រាក់ដោយ និម្មិត (មិនមែនប្រាក់ពិត) ហៅថា ប្រាក់គ្រីបតូ (ជាប្រាក់កំណត់ដោយបច្ចេកទេសកុំព្យូទ័រ) ដែលគ្មានលទ្ធភាព អាចគ្រប់គ្រងបាន ដើម្បីលាក់លុយ បញ្ជូនលុយទៅកន្លែងសុវត្ថិភាព ដើម្បីប្ដូរយកជាប្រាក់ពិត (ដូចជាប្រាក់ ដុល្លារអាមេរិក USD, ប្រាក់យ៉ន់របស់ចិន ប្រាក់រៀលរបស់កម្ពុជា…) មកវិញ។ ប្រការនេះ សូម្បីសមត្ថកិច្ចស៊ើប អង្កេតល្បីៗនៃប្រទេសមហាអំណាច ក៏នៅតែលំបាកចាប់យកបានប្រាក់គ្រីបតូនេះណាស់ (ទើបថ្មីៗនេះ ស.រ .អា ចាប់យក (រឹបអូស) បានពីពួកអនឡាញហ្គេមនូវប្រាក់គ្រីបតូប្រភេទ Bitcoin (BTC) បាន 127,000 BTC ស្មើនឹង 15ពាន់លានដុល្លារអាមេរិក (USD)។ 1 កាក់លុយគ្រីបតូ Bitcoin ស្មើនឹង 118,110 ដុល្លារអាមេរិក)។
សូមបញ្ជាក់ថា ការបើកកុង (គណនី) លុយគ្រីបតូ មិនទារអត្តសញ្ញាណបណ្ណ និងឯកសារអ្វីផ្សេងទាំង អស់ គ្រាន់តែដាក់ឈ្មោះ (ឈ្មោះក្លែងក្លាយក៏បាន) អ្នកផ្តល់ទ្រព្យសកម្មនិម្មិត (ប្រាក់គ្រីបតូ) ឱ្យលេខគណនី (មាន 35 តួអក្សរ) លេខសម្ងាត់ជាស្រេច ដែលអាចប្តូរលុយពិត (ឧទា. ប្រាក់ដុល្លារអាមេរិក USD – ឬប្រាក់ យ៉ន់ចិន) មកជាប្រាក់គ្រីបតូបាន ហើយអាចយកទិញទំនិញ ឬផ្ទេរឱ្យអ្នកផ្សេងដែលមានគណនីប្រាក់គ្រីបតូ ដូចគ្នា។
ចំពោះប្រាក់និម្មិត (គ្រីបតូ) ដែលគ្មានរដ្ឋណាគ្រប់គ្រងបានដូចជាការគ្រប់គ្រងប្រាក់ពិត និងប្រាក់តាម ធនាគារនោះទេ ហើយប្រាក់និម្មិតនេះ ទោះបីមានច្រើនយ៉ាងខុសៗគ្នា ប៉ុន្តែអាចបែងចែកជា 2 ប្រភេទខុសគ្នា៖ ប្រភេទប្រាក់គ្រីបតូថេរ (Stablecoin) (មិនប្រែប្រួលតម្លៃ) ហើយយកតម្លៃតាមប្រាក់ពិតដុល្លារអាមេរិក
USDឧទា. ប្រាក់គ្រីបតូ USDT (របស់ Tether) ជាប្រាក់គ្រីបតូមានប្រជាប្រិយ និងប្រើច្រើនជាងគេលើពិភព លោក – ប្រាក់គ្រីបតូ USDC (USD Coin) របស់ Circle – ប្រាក់គ្រីបតូ DAI (របស់ Ethereum) … មានតម្លៃប្រហែល1ដុល្លារអាមេរិក USD ដែរ។
ប្រភេទប្រាក់គ្រីបតូអថេរ Volatile Crypto (ប្រាក់គ្រីបតូប្រែប្រួលតម្លៃឡើងចុះលឿន) ឧទា. ប្រាក់គ្រីបតូ Bitcoin (BTC) ប្រាក់គ្រីបតូមុនដំបូងគេចាត់ទុកជា “មាសឌីជីថល”។
ប្រាក់គ្រីបតូ BTC មួយកាក់ធ្លាប់ឡើងដល់ 12 ម៉ឺនដុល្លារអាមេរិក ហើយពេលនេះ 1BTC = ជាង 8 ម៉ឺន ដុល្លារអាមេរិក។
ឧទា. ប្រាក់គ្រីបតូ ETH របស់ Ethereum – ប្រាក់គ្រីបតូ SOC របស់ Solona (ប្រាក់គ្រីបតូនេះល្បី ខាងផ្ទេរលឿន និងមានតម្លៃសេវាទាប – BNB របស់ Binance Coin ជាប្រាក់ប្តូរ Exchange ធំបំផុត ក្នុងពិភពលោក…
ក្នុងករណីឃុំព្រែកខ្សាច់ភាគទី 4 ដែលជាភាគបញ្ចប់នេះ មេខ្លោងចិនអនឡាញហ្គេមដ៏តូចមួយនេះ ប្រើ ប្រាស់គ្រីបតូប្រភេទ USDT របស់ TOKEN POCKET (TP) ហើយបុគ្គលជា VASP (1) គឺ ឡាយ សុខគង់។
មេអនឡាញស្គម ឈ្មោះហៅក្រៅ ត្រងោល – ឈ្មោះក្នុងបញ្ជីរបស់ក្រុមឆបោកគឺ ឆៃ យ៉ូវយៀន Cai You Yuan ហើយឈ្មោះពិតប្រាកដគឺ ចាង ចៀនឃាំង Zhang Jian Qiang ត្រូវបានរកឃើញមានប្រើគណនី គ្រីបតូប្រភេទប្រាក់ USDT ហើយ ឡាយ សុខគង់ ក៏មានគណនីគ្រីបតូប្រភេទ USDT (ប្រភេទប្រាក់គ្រីបតូថេរ 1USDT = 1USD) ។
- មេអនឡាញហ្គេមឈ្មោះ ត្រងោល – ឈ្មោះផ្សេងទៀត ឆៃ យ៉ូវយៀន Cai You Yuan/ ឈ្មោះ ចាង ចៀនឃាំង Zhang Jian Qiang (ឈ្មោះក្នុងលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណជនជាតិចិន) មាន គណនីប្រាក់គ្រីបតូច្រើនជាង 10 ដែលក្នុងនោះ អ.ប.ព. រកឃើញថា៖
វាប្រើប្រាក់គ្រីបតូ (USDT) ឱ្យប្តូរជាប្រាក់ពិតជាដុល្លារអាមេរិក (USD) (1USDT = 1USD) ឬជាប្រាក់ យ៉ន់ចិន (1USDT = 6.7 យ៉ន់ចិន) ហើយឱ្យអ្នកប្តូរលុយនេះ ផ្ញើជាប្រាក់ដុល្លារអាមេរិក ឬលុយយ៉ន់ ចិនឱ្យអ្នកដែល ឆៃ យ៉ូវយៀន ចង់បញ្ជូនឱ្យ ឬត្រូវចំណាយឱ្យសម្រាប់ទិញទំនិញ ដឹកជញ្ជូន បង់ថ្លៃសេ វា និងប្រាក់ពុករលួយ ដូចជា ករណី ឆៃ យ៉ូវយៀន ត្រូវបង់ឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ភេ ផាត់ផេង ឬ បង់ប្រាក់ឱ្យមេឃុំ រៀម រុំ ជាដើម គឺពេលផ្ទេរប្រាក់ពី ឆៃ យ៉ូវយៀន ហើយ មិនត្រូវមើលឃើញថា ប្រាក់ នេះចេញពី ឆៃ យ៉ូវយៀនទេ។ ឧទាហរណ៍ ឆៃ យ៉ូវយៀន ឱ្យប្រាក់គ្រីបតូទៅ ឡាយ សុខគង់ (ម្ចាស់តូប ប្តូរប្រាក់ សុខគង់ 148) ហើយ ឡាយ សុខគង់ យកប្រាក់ដុល្លារតាមគណនីស្របច្បាប់របស់ខ្លួនផ្ញើឱ្យ រៀម រុំ។
ក្រៅពីនេះ យើងរកឃើញទៀតថា ចំណូលដែល ឆៃ យ៉ូវយៀន ទទួលបាន ឆៃ យ៉ូវយៀន ផ្ទេរទៅតាម គណនីគ្រីបតូឱ្យមេធំ (កាបូបប្រាក់គ្រីបតូឈ្មោះ OKX Hot Wallet 8) ហើយ អ.ប.ព. បានឃើញមាន ទឹកប្រាក់ 250,605,000 USDT (ស្មើ 250,605,000 ដុល្លារអាមេរិក) (2)។
ភស្តុតាងនេះបង្ហាញថា ប្រាក់បានពីអំពើឆបោក 90% ត្រូវផ្ទេរចេញតាមគ្រីបតូទៅក្រៅប្រទេសភ្លាមៗ មិនមានបន្សល់នៅកម្ពុជានោះទេ។ ប្រាក់ចាយវាយ និងនៅសល់នៅកម្ពុជាត្រឹមរាប់ម៉ឺនដុល្លារប៉ុណ្ណោះ ដែលយើងអាចចាប់យកបាន (រឹបអូស) ប្រសិនបើយើងរកឃើញ។
- តាមនិយមន័យរបស់ក្រុមកាងារហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការសម្អាតប្រាក់ និងការឧបត្ថម្ភធនដល់ភេរវករ FATF – ពាក្យ VASP (Virtual Asset Service Provider) សំដៅលើបុគ្គល ឬក្រុមហ៊ុន ដែលជាអ្នកផ្តល់សេវាប្រាក់គ្រីបតូ។
អំពីឈ្មោះ ឡាយ សុខគង់ ដែលជាអ្នកទទួលប្តូរប្រាក់គ្រីបតូ និងដុល្លារអាមេរិក ប្រាក់យ៉ន់ចិន ឱ្យ ឆៃ យ៉ូវយៀន តាមគណនីគ្រីបតូ (រាល់ការផ្ទេរប្រាក់គណនីគ្រីបតូ តាមបញ្ញត្តិរបស់ធនាគារជាតិ គឺខុស ច្បាប់) ហើយប្រើគណនីប្រាក់ដុល្លារពិតនៅធនាគារស្របច្បាប់ ដើម្បីបញ្ជូនប្រាក់ទៅឱ្យ រៀម រុំ និង គោលដៅផ្សេងទៀតដែល ឆៃ យ៉ូវយៀន ចង់បញ្ជូនទៅ។
ឈ្មោះពិត និងឈ្មោះបានប្រើ ឡាយ សុខគង់ Lay Sokong, SOKONG148-ប្តូរប្រាក់, Licensed FX, Sokong, ថ្ងៃមុខនៅវែងឆ្ងាយទៀត (ឈ្មោះនេះប្រើក្នុង WeChat), SK, U1, U2, U3, U4 (ឈ្មោះ U1 ដល់ U4 នេះ ប្រើក្នុងគណនីគ្រីបតូ Token Pocket, SK148 (ឈ្មោះនេះប្រើក្នុងគណនី គ្រីបតូ Token Pocket – ឈ្មោះ ស៊ូ ជើង ឈ្មោះជាភាសាចិន) – ជើងស៊ូ (ឈ្មោះប្រើក្នុងក្រុមអនឡាញ ហ្គេមរបស់ ឆៃ យ៉ូវយៀន ដែលមាន 4 នាក់ ដែលមាន ឡាយ សុខគង់ – ឆៃ យ៉ូវយៀន និងចិន 2 នាក់ ទៀត)។ ក្រុម 4 នាក់នេះ ដាក់ឈ្មោះថា OD ជិញស៊ូ – លុយសសុទ្ធ – ធានាយូរអង្វែង)
ឡាយ សុខគង់ បច្ចុប្បន្ន 25 ឆ្នាំ កម្រិតវប្បធម៌ថ្នាក់ទី 9 – ឆ្នាំ 2018 ដល់ 2020 រៀនភាសាចិននៅ សាលាទួនហ្វា និងអង់គ្លេសនៅសាលា Standford International Academy។ មុខរបរការងារ បុគ្គលិកបិទក្រដាសជញ្ជាំងផ្ទះ – ឆ្នាំ 2020-2021 ធ្វើជាអ្នកបកប្រែភាសាចិន។ តាំងពីឆ្នាំ 2024 ដល់ បច្ចុប្បន្ន ម្ចាស់តូបប្តូរប្រាក់យីហោ សុខ គង់ 148 ក្នុងបុរីប៉េងហួត បឹងស្មោះ សង្កាត់និរោធ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ៕រក្សាសិទ្ធដោយ៖សុទ្ធលី









