ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចាប់ខ្លួនឪពុកចុង​ ដែលប្រេីហិង្សាលេីកូនចុងអាយុ១១ឆ្នាំយ៉ាងធ្ងន់ធ្ងរ​ ក្រោយផឹកស្រាថ្នាំអស់កន្លះលីត្រ នៅស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង

លោកឧត្ដមសេនីយ៍​ត្រី​ ប៉ុល​ វុទ្ធី​ ស្នងការ​រងខេត្ត​កំពង់​ឆ្នាំង​ទទួល​បន្ទុក​ការងារ​ព្រហ្មទណ្ឌ​ បានអោយដឹងនៅព្រឹកថ្ងៃទី២៩ខែកញ្ញានេះថា​ សមត្ថកិច្ចនគរបាល​ស្រុក​រលាប្អៀរ​បានឃាត់ខ្លួន​ បុរស​ម្នាក់​ដែល​ប្រើហឹង្សាលើកូនចុងបានហើយនៅព្រឹកនេះ​ ។

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១២:០៧ ឆ្នាំ នៅចំណុចបឹងដង្ខៅ ស្ថិតនៅក្នុងភូមិប៉ាហុី ឃុំអណ្ដូងស្នាយ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (អំពើហិង្សាក្នុងគ្រួសារ) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ យន សាន ហៅ ញ៉ (ជាឪពុកចុង) បានវាយឈ្មោះ សាន ផានិត​ អាយុ១១ឆ្នាំ (ជាកូនចុង)ចំនួន១២ដៃ និងធាក់មួយជើងផ្ទុបទៅនិងដី មូលហេតុខឹងកូនយកគោទៅចងចោលរួចដើរកាប់ជន្លេន។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានឃាត់ខ្លួនជនដៃដល់ កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ពេល​នេះសមត្ថកិច្ច​កំពុង​សាកសួរ​ដើម្បី​ចាត់​ការ​តាម​និតិវិធី​ច្បាប់​ ។

ការឃាត់ខ្លូន​បុរស​ជាឪពុក​ចុងនេះបានកើតឡើងបន្ទាប់ពី​មាន​វីដេអូ​មួយបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក​ដោយបុរសរូបនេះ​បាន​ប្រើហឹង្សាយ៉ាងព្រៃផ្សៃបំផុតមកលើកុមារាម្នាក់បណ្ដាលឱ្យមានការរិះគន់ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក​ ។

សូមរំលឹកថា ករណីហិង្សាលើកុមារយ៉ាងព្រៃផ្សៃ៖ បុរសជាឪពុកចុងវាយតប់ និងធាក់កូនចុងកណ្តាលវាលស្រែ ធ្វើឱ្យមហាជនសម្តែងការក្តុកក្តួល និងអំពាវនាវឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ជាបន្ទាន់
​ខេត្តកំពង់ឆ្នាំង៖ វីដេអូឃ្លីបមួយកំពុងតែត្រូវបានចែកចាយ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដោយបានបង្ហាញពីសកម្មភាពអំពើហិង្សាក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ និងអមនុស្សធម៌ ធ្វើឡើងដោយបុរសម្នាក់ជាឪពុកចុង ទៅលើក្មេងប្រុសតូចម្នាក់នៅកណ្តាលវាលស្រែ។
​នៅក្នុងវីដេអូនោះ គេបានឃើញបុរសជាឪពុកចុង (មិនពាក់អាវ) បានធ្វើសកម្មភាពវាយដំ ធាក់ និងទះកំផ្លៀងទៅលើក្មេងប្រុសរងគ្រោះយ៉ាងព្រៃផ្សៃ នៅចំណុចវាលស្រែដែលមានហ្វូងគោ។ ទោះបីជាក្មេងប្រុសរងគ្រោះបានព្យាយាមរត់គេច និងលើកដៃសំពះសុំទោសជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏បុរសរូបនោះនៅតែមិនព្រមឈប់ ដោយបានដេញតាមវាយធ្វើឱ្យក្មេងប្រុសដួលទៅលើដី និងថែមទាំងធាក់បន្ថែមទៀតយ៉ាងធ្ងន់ធ្ងរ។ ទោះជាមានអ្នកនៅក្បែរនោះបានព្យាយាមនិយាយឃាត់ឃាំងខ្លះៗយ៉ាងណាក៏ដោយ ក៏សកម្មភាពហិង្សានៅតែបន្តកើតឡើងដដែល។
​អំពើហិង្សាលើកុមារខាងលើនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិកុមារ និងជាអំពើល្មើសច្បាប់ដែលមិនអាចលើកលែងបានឡើយ។
​ជុំវិញករណីនេះ មហាជន និងប្រជាពលរដ្ឋបានសម្តែងការក្តុកក្តួលជាខ្លាំង និងបានទទូចស្នើសុំយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មេត្តាចុះស្រាវជ្រាវ និងធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីជួយសង្គ្រោះក្មេងប្រុសរងគ្រោះឱ្យផុតពីគ្រោះថ្នាក់ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនបង្កឱ្យបានម៉ឺងម៉ាត់បំផុត៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម