ភ្នំពេញ: ទណ្ឌិត រ៉ុង ឈុន ទីប្រឹក្សា
ជាន់ខ្ពស់ នៃ គណបក្សាគណបក្សកម្លាំងជាតិ ដែលស្ថិតនៅក្រៅឃុំ)
កាលពី ព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ បានបន្តដាក់លិខិតស្នើសុំ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការអនុញ្ញាតពី តុលាការ
ទៅធ្វើពិធីកាន់បិណ្ឌ នៅក្នុង រដូវភ្ជុំបិណ្ឌនេះ នៅឯស្រុកកំណើត នៅខេត្តកណ្តាល បន្ទាប់ពីតុលាការកំពូល បានច្រានចោល សំណើសុំរបស់គាត់ កាលថ្ងៃទី ២៥ ខែ កញ្ញា។
ក៏ប៉ុន្តែ ការស្នើសុំរបស់ លោករ៉ុងឈុន ត្រូវ បានតំណាងអយ្យ អមសាលាដំបូងរាជធានីភ្នំពេញ បដិសេធចោល និង មិនពិចារណា
ដោយសារតែ សំណុំរឿងក្តីព្រហ្មទណ្ឌរបស់ គាត់ ត្រូវបាន ចូលជាធរមានហើយ។
ការបដិសេធរបស់តុលាការនេះ បានធ្វើឱ្យលោករ៉ុង ឈុន និង អ្នកគាំទ្រ របស់លោក មានការខកបំណងយ៉ាងខ្លាំង។
សូមរំលឹកថា: កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលដីកា លើលោក រ៉ុង ឈុន ទីប្រឹក្សា ជាន់ខ្ពស់ នៃ គណបក្សកម្លាំងជាតិ ដោយសម្រេច ដូចខាងក្រោមនេះ៖
–ផ្តន្ទាទោស លោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ៤(បួន) ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរសាកល្បង ដោយកំណត់រយៈពេលនៃការសាកល្បង៣ (បី) ឆ្នាំ។
– មិនអនុញ្ញាតឱ្យឈ្មោះបោះឆ្នោត និងធ្វើនយោបាយរយៈពេល៥ឆ្នាំ។
– មិនឱ្យប្តូរលំនៅដ្ឋាន ចេញពីរាជធានីភ្នំពេញ និង មិនឱ្យចូលរួម ជួបជុំជាសាធារណៈ។
ការប្រកាសនេះបន្ទាប់ពី តុលាការកំពូល បានបើសវនាការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមបទ “ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និង “ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម” ដែលប្រព្រឹត្ត នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





