ភ្នំពេញ ៖ លោកហង្ស សុវណ្ណារិទ្ធ ដែលបានចេញចម្រៀងមួយបទ ក្រោមចំណងជើងថា « ព្រាត់ស្រុកព្រាត់គូ» ប្រចាំនៅក្នុងផលិតកម្មថោន បានបង្ហាញនូវអារម្មណ៍ រីករាយ រហូតតារាប្រុសរូបនេះ បោះសំដីដាក់អ្នកនិពន្ធមួយរូបដែល បានជួយសហការតែង ចម្រៀងឲ្យច្រៀង។

ចាប់តាំងពីហង្ស សុវណ្ណារិទ្ឋ ហក់ចូលជា តារាចម្រៀង ប្រចាំផលិតកម្មថោន មកឃើញ សន្ទុះនៃ ការគាំទ្ររបស់ពី សំណាក់ហ្វេនៗ ឃើញថា មានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍។ ក្លាយជាតារាមានទ្រនំ ហង្ស សុវណារិទ្ធ ក៏តស៊ូ លើដងវិថីនេះ មិនតិចឆ្នាំនោះដែរទម្រាំមានការរីកចម្រើន។ តាំងពីចូលថោន លោកបាន ចេញចម្រៀងបានមួយចំនួន ឃើញថា អត្ថន័យដែលលោកច្រៀង អ្នកនិពន្ធបាន បង្កប់ន័យចាប់អារម្មណ៍។ ដូចជាបទថ្មីមានឈ្មោះថា «ព្រាត់ស្រុកព្រាត់គូ» ដែលទើបតែបង្ហោះជាផ្លូវការ ពិតជាចាក់ដោតចាប់ចិត្ត។ អ្វីដែលសំខាន់គឺបាន អ្នកនិពន្ធ ដ៏មានស្នាដៃ និងជំនាញច្បាស់លាស់បាន ចូលរួមរុញច្រានតែងឲ្យលោកច្រៀង កានតែត្រដែត។
តារាប្រុសរូបនេះ បានប្រាប់ឲ្យដឹងថា លោកពិតជា ពេញចិត្តដែលបានរួមសហការ ការងារជាមួយ អ្នកនិពន្ធមានទឹកដៃ លោក វីរៈ ពន្លក ដែលធ្លាប់មានមហាជនស្គាល់។ ពិសេសបទចម្រៀង ដែលជាបទរបស់ ទូច ស្រីលក្ខណ៍ ល្បីៗកន្លងទៅ។ លោកនឹងខិតខំ ច្រៀងឲ្យល្អ តាមរយៈការតែងនិពន្ធរបស់គាត់។ ករណីដូចជាបទខាងលើ ពិតជាប្រកបដោយ ការបង្កប់នូវអត្ថន័យជ្រាលជ្រៅ តាមបែបមនោសញ្ចេតនាកប់ជ្រៅ៕ រក្សាសិទ្ធិដោយ៖សំណាងSV











