ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តហាយឡែនឌ័រ បើកលឿនពេក ជ្រុលទៅបុករះផ្ទះពលរដ្ឋ បណ្តាលឲ្យស្រ្តីម្នាក់របួសធ្ងន់

ភ្នំពេញ ÷ ស្ត្រីម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជាន់ហ្គែជ្រុលទៅបុករះផ្ទះពលរដ្ឋ បណ្តាលឲ្យស្រ្តីជាម្ចាស់ផ្ទះរងរបួសធ្ងន់ និងរងការខូចខាតសម្ភារអស់មួយចំនួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១០៣R ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះ ជាស្រ្តីម្ចាស់ផ្ទះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្រីម្នាក់រួមដំណើរ ជាមួយនិងបុរសម្នាក់ទៀត បានរបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង​ ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប 2B -2507 បើកបរចេញពីផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បានខ្វះការប្រុងប្រយ័ត្ន បានជាន់ហ្គែជ្រុល ទៅបុករះចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសម្ភារមួយចំនួន និងម៉ូតូមួយគ្រឿងទៀត ចំណែកស្រ្តីជាម្ចាស់ផ្ទះ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយ នឹងផ្នែកកជំនាញចរាចរណ៍ខណ្ឌឫស្សីកែវ ចុះមកដល់ បន្ទាប់មកក៏បានទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>