ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត Hyundai ៣តោន តៃកុងងងុយដេកបុកគល់ឈើ ក្រឡាប់ធ្លាក់ផ្លូវ ឆេះទាំងស្រុង

ខេត្តសៀមរាប ៖ ផ្អែកតាមរបាយការណ៍បឋម ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ឲ្យដឹងថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្តបង្កឡើងដោយខ្លួនឯង រថយន្តម៉ាក Hyundai ៣តោន បើកបរពីទិសខាងលិចមកទិសខាងកើត លើកំណាត់ផ្លូវជាតិលេខ៦ដល់ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បានក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឱ្យខូចខាតរថយន្តទាំងស្រុង ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ស្នងការដ្ឋាននគរបាលខេត្តសៀម បានបញ្ជាក់ពីមូលហេតុ អ្នកបើកបរងងុយដេក បណ្ដាលឱ្យរថយន្ដបើកខុសផ្លូវ ហើយបុកគល់ឈើបណ្ដាលឱ្យឆេះ។

សមត្ថកិច្ចបានចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋានគរបាលស្រុកពួក ០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត រលត់ទាំងស្រុង នៅម៉ោង០៦និង១៥នាទី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>