ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាគណៈអធិបតីពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Special Volleyball Challenge 2021 តាមប្រព័ន្ធវីដេអូ Zoom នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Special Volleyball Challenge 2021 ចាប់ផ្តើមពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដែលមានកីឡាករអញ្ជើញចូលរួមប្រកួតចំនួន ១១ក្រុម មកពីបណ្តារាជធានី ខេត្តនានា រួមមាន ៖ ក្រុមបាល់ទះ S & E Cambodia , ក្លិបបាល់ទះកោះដាច់, កងពលធំអន្តរាគមន៍លេខ៣, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ក្រុមបាល់ទះ PS Concrete, សមាគមបាល់ទះវិសាខា, ក្លិបបាល់ទះគង់នៅវត្តប្រាសាទ, ក្លិបបាល់ទះក្រសួងមហាផ្ទៃ, ក្រុមបាល់ទះយុវជនស្រុកល្វាឯម, ក្រុមបាល់ទះអធិរាជប្រអប់ និងអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ








