ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភិន សុដាលីស ផ្តល់ជំហរកក់ក្តៅជាមួយកូន ជាងគិតលើជីវិតស្នេហា

ភ្នំពេញ ៖ យូរឆ្នាំមកហើយដែល ភិន សុដាលីស បានសម្ងំធ្វើចិត្តរស់នៅជាមេម៉ាយ វ័យក្មេងមិនបណ្តោយឲ្យ បុរសណាមកញាំញី ជីវិតស្នេហាទៀត។ បើទោះជា អ្នកនាងនៅក្មេង នៅមានសម្រស់ តែបទពិសោធន៍ ខកស្នេហ៍លើកទិ១ ជាមេរៀនសំខាន់មួយ ដែលមិនអាចចេះតែជ្រើសរើស ទាំងបង្ខំដោយ មិនបានដាក់ចិត្តពិចារណា ឲ្យច្បាស់។

មកទល់ពេលនេះ កូនស្រីរបស់ ភិន សុដាលីស កាន់តែធំធាត់ពេញរូបរាងឡើងៗ ហើយស្រស់ស្អាត គួរឲ្យស្រឡាញ់។ បើទោះជាប៉ាម៉ាក់ កុមារតូចនេះ មានការដាច់ដោចគ្នា ទៅរកផ្លូវម្ខាងបែបណា ក៏សុដាលីស ព្រមឪពុកបង្កើតអ៊ិន សុភិន នៅតែផ្តល់កម្លាំងចិត្ត និងស្នាមញញឹមដល់ចៅ អោយកាន់តែទទួលបាន អារម្មណ៍ល្អ មិនឯកា នៅមានមនុស្សល្អជាសាច់ញាតិ ចាំទទួលមើលថែ ដោយបេះដូងស្មោះពិត។ កត្តាទាំងអស់នេះហើយ ទើបពេលខ្លះ សរសើរសុដាលីស ដែលទទួលបាន ភាពផ្តល់កម្លាំងចិត្តចំពោះគ្រួសារ ព្រមទាំងមិត្តជិតដិតច្រើនជួយជំរុញ ការស្រឡាញ់ទើបនាងរឹងមាំ មកវិញ ហើយប្រឹងប្រែងកសាងអនាគតថ្មី ដោយដាក់ទិសរកផ្លូវជីវិតឲ្យកូនស្រី តែប៉ុណ្ណោះ។

មិនដឹងពេលណា ភិន សុដាលីស បើកចិត្តជ្រើសរើសយក បុរសម្នាក់ទៀតជាគូថ្មី ក្រោយបរាជ័យស្នេហ៍ ជាមួយតារាសម្តែងម្នាក់។ នាងប្រហែលជាត្រូវនៅមេម៉ាយរហូត ទៀតសិនហើយ យកពេលវេលា លើមុខរបរ ឲ្យល្អ ព្រោះកំពុងរីកការគាំទ្រ។ ចំណែកការងារ សម្តែងប្រហែលជានាងផ្អាក ដោយទទួលធ្វើការផ្នែកពិធីការិនីខ្លះៗ តាមកម្មវិធីក្រុមហ៊ុននានា ព្រោះនាងក៏មានជំនាញនេះខ្លះដែរ។ លោកសុភិន នៅតែលើកឡើងថា អនាគតគូថ្មីកូនស្រី ទុកឲ្យនាងរើស ហើយបទពិសោធន៍កន្លងទៅ ជឿថាកូនអាចដឹងថា បុរសល្អពិតប្រាកដ មានសញ្ញាណបែបណា ។ លោកមិនហាមនោះនោះទេ នេះជាការគិតរបស់កូនចុះនយើង បានតែមើលតាមក្រោយ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម