ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណងស្នេហ៍ប្តី-ប្រពន្ធ នាងលាភ និងនាយក្រឹម កាន់តែប្រឹងលើរបរអាជីព

ភ្នំពេញ ៖ ចាប់តាំងពីនាងលាភ ដែលបានចងក្រងគ្នាជាមួយ នាយក្រឹមជាប្តីប្រពន្ឋគ្នា ហើយបានបន្សល់នូវចំណងដៃកូនស្រីភ្លោះ ឃើញថាគ្រួសារថ្មីមួយនេះ ទទួលបានសញ្ញាណល្អជាងមុន។ ស្រីលាភ និងនាយ ក្រឹមឃើញថា ចែកជើងគ្នា ចេញទៅរកស៊ីហើយ ក៏បន្ថែមល្បឿន ការងារអុកឡុកសិល្បៈ ឲ្យកាន់តែផុសផុល មិនឲ្យទំនេរ ទាន់កំពុងមានទីផ្សារ។

ទស្សនិកជន មួយចំនួនសរសើរនាយ ក្រឹម ដែលអាចឆកយកបេះដូង តារាកំប្លែង គង់ ច័ន្ទស៊ីណា ហៅស្រីលាភ ឲ្យក្លាយជាចំណងស្នេហ៍។ អ្នកទាំង២ បានរស់នៅជាប្តីប្រពន្ធក្រោមដំបូលផ្ទះតែមួយ ដោយមានកូនប្រឡែងពេញផ្ទះយ៉ាងកក់ក្តៅ។ ចំណែកនាយ ក្រឹមវិញ ពេលនេះវ័យកាន់តែ ហក់ទៅមុខ លោកកាន់តែសម្រុកចេញទៅធ្វើការរកលុយ ទុកឲ្យប្រពន្ធកូន។ មិនថាឡើយសម្តែង សូម្បីតែការងារ ឡាយ លក់របស់របរលើផេក ក៏នាយក្រឹមធ្វើការដែរ។ អ្វីដែលគេមើល ឃើញទាំងនាងលាភ និងស្វាមីតារាល្បី ១គូនេះ បានបង្កើតរបរអន ឡាញ ដោយលក់ផលិតផល គ្រឿងសំអាងដូចគេឯង ។ ប្រការនេះដើម្បីជួយគ្នាទប់ទល់ ជីវភាពដែលត្រូវចំណាយចាំបាច់រាល់ថ្ងៃ ទើបត្រូវប្រឹងទាំងអស់គ្នាបានទប់ឈ្នះ។

ស្រីលាភ បញ្ជាក់ថា កូនទាំង២ដែលនៅតូចពីមុន ពេលធំធាត់ច្រើន ដោយអាចឲ្យ អ្នកផ្ទះមើលថែទាំខ្លះ។ ចំណែកនាង ក៏ឆ្លៀតពេលងាកមកសម្តែងវិញ ព្រោះខកខានច្រើនខែ។ ម្យ៉ាងទៀត មិនអាចសម្ងំនៅផ្ទះ យូរទៀតត្រូវបន្តជួយគ្នា ដើម្បីឲ្យរីកចម្រើនតទៅមុខទៀត។ បើទោះបីជា ស្រីលាភ ចេះស្ទាត់លើជំនាញកំប្លែង តែតារាស្រីរូបនេះ ហក់មិនណយដែរ ផ្នែកតារាសម្តែង ដោយចេះចូលតួបានល្អ ទាំងឆ្នាស់ឆ្នើម ។ ពិសេសតួអង្គកម្សត់នាងទទួលការចាប់អារម្មណ៍ ក្រោយបញ្ចាំងលើកញ្ចក់ទូរទស្សន៍៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម