ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេននី ក្វាន់ សម្រេចធ្វើរឿងមួយ ក្រោយការវះកាត់កែសម្ភស្សបានជោគជ័យ

ភ្នំពេញ ៖ តារាសម្តែងដែលចូលចិត្តសម្ញែងភាពសុិចសុីនាង ដេននី ក្វាន់ បានប្រកាសបើកហាងកែសម្ភស្សផ្ទាល់ខ្លួនមួយ បន្ទាប់ពីនាងបានទទួលជោគជ័យពីការកែសម្ភស្សនេះ។
តាមគម្រោងហាងកែសម្ភស្សរបស់នាង នឹងបើកដំណើរការនៅអំឡុងខែក្រោយនេះ ខណៈពេលនាងបានប្រកាសពីចុះតម្លៃ៥% សម្រាប់ឱកាសបើកដំណើរការហាងដំបូង។

ដេននី ក្វាន់ បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំជោគជ័យជាមួយនឹងការវះកាត់កែសម្ភស្ស ដូចជា ភ្នែក ច្រមុះ មាត់ចង្ការ ថ្គាម ដើមទ្រូង នឹង រាង ឥឡូវនេះនាងខ្ញុំសម្រេចចិត្តថាបើកគ្លីនិកកែសម្ភស្សហើយ ជួយគាំទ្រផងចង់ស្អាត មករកដេននីក្វាន់មក។

នាងបញ្ជាក់ថា អាយុគ្រាន់តែជាតួរលេខ សំខាន់គឺខ្លួនយើងជាអ្នកកំណត់ ថាព្រមឲ្យចាស់ជាងអាយុឬយ៉ាងណា។
នាងថា សម្រាប់បងប្អូនចង់បានសម្ភស្សស្រស់ស្អាត ពីចុងសក់ដល់ចុងជើង មករកដេននីក្វាន់មកចាសគ្លីនិក ថែរក្សាសម្ភស្ស ចាប់ផ្តើមបើកនៅដើមខែ១០នេះហើយ មានបញ្ចុះតម្លៃ៥០% គ្រប់សេវាកម្មទាំងអស់សម្រាប់១០០នាក់ដំបូង ពិសេសគឺតម្លៃសមរម្យ សម្រាប់បងប្អូនទាំងអស់គ្នា លុយតិចឬលុយច្រើនសុទ្ធតែ អាចកែសម្ភស្សបានទាំងអស់ គឺស្រស់ស្អាតដោយសុវត្ថិភាព។

ជាការកត់សម្គាល់ ក្រោយពេលដែល ដេននី ក្វាន់​ បានប្រកាសពីការបើកហាងកែសម្ភស្សនាពេលនេះ គេសង្កេតឃើញមានមហាជនជាច្រើន បានសម្តែងការគាំទ្រ និងជឿជាក់ ដោយសារតារារូបនេះ ត្រូវបានគេលើកសរសើរ និងទទួលស្គាល់ពីរូបសម្រស់ស្រស់ស្អាតរបស់នាង បើទោះបីបច្ចុប្បន្ននាងមានវ័យរាងជ្រេបន្តិចក្តី៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម