ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុគន្ឋ និសា ចាយសម្រស់ដល់ហើយ ក្រមុំៗកុំហក់

ភ្នំពេញ ៖ តារាស្រគត់ស្រគុំ សំឡេងពិរោះ សុគន្ធ និសា តាំងពីជា ជំងឺកូវីដ១៩ ជាច្រើនខែមកឃើញថា អ្នកនាង ស្រស់ថ្លា និងមាន សាច់ឈាមល្អលើសមុន។ អ្នកនាងស្អាតប្លែកខ្លាំងណាស់ ក្រោយពេល ដែលអ្វីបានប្រសើរឡើងទាំងស្នេហានៅតែល្អ និងផ្នែកមុខរបរអាជីព ខាងក្រៅសិល្បៈក៏កាន់តែស្ទុះឡើង។

សម្រស់សុគន្ធ និសា ដែលបានផុសរូបលើបណ្តាញ សង្គមរបស់នាង ឃើញថា ស្រស់ស្អាត ស្រស់សោភា គួរអោយចង់គយគន់។ នាងមិនត្រឹមតែមានសំឡេងល្អនោះទេ ឯសម្រស់វិញស្អាតខ្លាំងលើសមុនៗទៀត។ ម្ល៉ោះហើយក្រមុំៗកុំចង់ហអោយសោះ នាងពូកែមានរូបមន្តទាក់ទាញ ខាងក្បួនថែសម្រស់ណាស់។ ប៉ុន្ដែអ្វីដែលនិសា ត្រូវបានមិត្ត​ភក្ដិកោត​សរសើរ​នោះ​គឺស្វាមីរបស់​​បាន​បើកសិទ្ធិឲ្យនាងលេងសិល្បៈវិញយ៉ាងពេញ​ទំហ៊ឹង​តែម្ដង​ដែលខុសពី​ការ​សន្និដ្ឋាន​របស់​ពួកម៉ាកនាងថានិសា អាចនឹងត្រូវបញ្ចប់អាជីពក្រោយរៀបការព្រោះ​ប្ដី​មិនចង់ឲ្យមានការថត​សម្ដែង​ដោយមានតារាប្រុសណាប៉ះពាល់​ដល់នាង។ តែ​ផ្ទុយទៅវិញ​លោកសម្បត្តិ មិនតត្រឹមតែគាំទ្រប្រពន្ធឲ្យបន្ដអាជីពចាស់នោះទេ តែលោកថែមទាំងមិន​ចេះ​ដើរតាមនិសា ពេលនាងច្រៀងសម្ដែង នៅតាម​ឆាកដូច​គូស្នេហ៍តារាដ៍ទៃទៀតនោះទេ ។ ចំ​ពោះរឿងនេះនិសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា​ដោយសារតែនាងនិង​ស្វាមីមាន​ទំនុក​ចិត្តរកគ្នា និងម្យាងទៀតមានភាពរវល់រៀងៗខ្លួន ទើបពេលនាងច្រៀងសម្ដែងប្ដីមិន​ចាំ​បាច់ទៅតាមនោះឡើយ។

សុគន្ធ និសា បានចេញច្រៀងសម្ដែងវិញតាំងពីថ្ងៃទី១ខែកក្កដា ក្រោយពីនាងបានផ្អាក​កាន់ក្បាលមីក្រូ​ជាង៣ខែដោយសា​តែតេស្ដវិជ្ជមានកូវីដកាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០២១។ តាមរយៈការបង្ហាញខ្លួនលើឆាកតន្រ្ដីនៅពេល​ចុងក្រោយនេះគេឃើញ​និសា មានទឹកមុខស្រស់​ថ្លា​​ស្ទើរតែ​ដូច​ដើមឡើងវិញហើយ ទើប​ត្រូវបានក្រុមហ៊ុនធំទាំង២ខាងលើ​ ជ្រើសនាងធ្វើ​ជា​BA​។ ប៉ុន្ដែ​​សុ​គន្ធ និសា ក៏ដូចជា​តារា​ល្បីៗ​មួយចំនួនទៀតដែរ មិនទាន់មានបទចម្រៀងផ្ទុះនោះទេ​ព្រោះ​បទចម្រៀង ដែលធ្វើរួចអត់​ហ៊ាន​បញ្ចេញលើទីផ្សារ​ព្រោះខ្លាចខុសពេលវេលា​ ដោយសារ​តែកូវីដ ហើយទស្សនិកជនមើលឃើញថាបច្ចុប្បន្ន​អ្នកចម្រៀង​ស្រី​នៅ​ហង្សមាស ដែល​មាន​សន្ទុះ​ឡើង​គឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម