ភ្នំពេញ ៖ តារាសម្តែងជើងថ្មីនាង អឿន រ៉ូហ្សា ត្រូវបានគេមើលឃើញនាងគឺជាតារាសម្តែងមួយរូប ដែលកំពុងទទួលជោគជ័យយ៉ាងខ្លាំងនៅអាជីព សម្តែងរបស់នាងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជោគជ័យនេះ ក៏ជាការចង់បានពីតារារូបនេះផងដែរ ខណៈពេលដែលនាងធ្លាប់បានប្រកាន់ជំហរថា នាងមានបំណងប្រឡូកក្នុងអាជីពសិល្បនេះឲ្យបានជាប់លាប់។

ជានិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ អឿន រ៉ូហ្សា ត្រូវបានជ្រើសរើសឲ្យចូលសម្តែងក្នុងខ្សែភាពយន្តភាគលើកដំបូងគឺរឿង ទេពធីតាថ្ពុលមាស ដែលបានចាក់ផ្សាយចប់នៅក្នុងស្ថានីយទូរទស្សន៍CTN។
ចាប់តាំងពីបង្ហាញខ្លួនសម្តែងជាលើដំបូងនោះមក អឿន រ៉ូហ្សា បានចាប់ផ្តើមឈោងចាប់អាជីពសិល្បៈជាបន្តបន្ទាប់ តាមរយៈការសម្តែងជាតួឯកជាបន្តបន្ទាប់ស្ទើរមិបដាច់សូរ។
តារារូបនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាម្ចាស់ផលិតកម្មនានា ដើម្បីឲ្យចូលរួមសម្តែងថ្មីៗបន្ថែមទៀត។
បច្ចុប្បន្ន អឿន រ៉ូហ្សា កំពុងបង្ហាញវត្តមានសម្តែងជាឯកស្រី នៅក្នុងស្នាមស្នេហ៍សមុទ្ររាម ដែលកំពុងចាក់ផ្សាយនៅលើកកញ្ចក់ទូរទស្សន៍ PNN។
ដោយឡែកអ្វីដែលកាន់តែពិសេសទៀតនោះ តារារូបនេះក៏ទើបតែទទួលបានតំណែង តួឯកស្រីដ៏ធំមួយទៀតតាមរយៈរឿង រសជាតិអ្នកមាន វគ្គ៣ ដែលដឹកនាំដោយអ្នកស្រី ពាន់ ភួងបុប្ឋា ។
ក្រៅពីរឿងខាងលើតារារូបនេះ នៅមានសមិទ្ធផលថ្មីមួយចំនួនទៀត ដែលនាងឆក់បានសម្រាប់អាជីពសម្តែងនាពេលនេះ។

ការមានឱកាសបង្ហាញមុខសម្តែងរឿងជាបន្តបន្ទាប់នាពេលនេះ គឺអាចនិយាយបានថា អឿន រ៉ូហ្សា មានទេពកោលស្យ រូបសម្រស់គ្រប់គ្រាន់សម្រាប់ឆក់យកតំណែងតួឯកបានយ៉ាងឆាប់រហ័ស។
ដោយឡែកនៅពេលកំពុងចាប់ឈោងភាពល្បីល្បាញ តាមរយៈអាជីពសិល្បៈនាពេលនេះ សម្រាប់បញ្ហាស្នេហា អឿន រ៉ូហ្សា នៅមិនទាន់មានលេចឮថា នាងមានទំនាក់ទំនង ជាមួយបុរសណាម្នាក់នៅឡើយ។
យ៉ាងណាបើយោងតាមរូបសម្រស់ និងភាពល្បីល្បាញក្នុងសិល្បៈនាពេលនេះ អឿន រ៉ូហ្សា គឺប្រាកដណាស់ថា នាងមិនខ្វះអ្នកតាមស្រឡាញ់នោះឡើយ គ្រាន់តែពេលនេះ នាងទំនងជាមិនទាន់បើកបេះដូងទទួលយកអ្នកណាម្នាក់នៅឡើយ៕
រក្សាសិទ្ធិដោយ ៖ សំណាងSV














