ភ្នំពេញ ៖ តារាស្រីលេចធ្លោ ដែលបងប្អូនស្គាល់ច្បាស់ ហើយបានសម្រេចចិត្តបិទបេះដូងទទួលយកស្នេហា។ ម្នាក់ៗ បានបង្ហាញពិធីភ្ជាប់ពាក្យ មិនទាន់ដាក់គម្រោងរៀបការឡើយ។ ប៉ុន្តែគេបែរជាឃើញតារាទាំងនោះ មានូនមុនរៀបការ ដោយមិនខ្វល់ការ និយាយពីអ្នកណាឡើយ ព្រោះជាសិទ្ឋិបុគ្គល។

នៅក្នុងសង្គមសិល្បៈគេកត់ឃើញតារាខ្លះចាកចេញស្ងាត់ៗ ហើយមិនដែលរៀបការម្ដងណាផង ស្រាប់តែពេលចេញមុខមកវិញមានកូន កំលោះក្រមុំស្រាងអស់ក៏មាន ខណៈតារាខ្លះ ទៀតដើម្បីទប់ស្កាត់គេរិះគន់ថាបាន រៀបការរួចទៅហើយ ទាំងដែលគ្មានភស្ដុតាង។ សម្រាប់ឆ្នាំ២០២១នេះគេកត់សម្គាល់ឃើញថា មានតារា៥ដួងបានយកកូនព្រមគ្នា ក្រោយពីពួកគេភ្ជាប់ពាក្យរួច។ តារាស្រីទាំង៥ដួងនោះ រៀបពិធីភ្ជាប់ពាក្យរួចមានកូនមាន៖ អ្នកនាង សូដា នីតា នៅ សុនិតា ពេជ្រ សូលិកា និងសុផា លីនដា ជាដើម។ ពួកគេកំពុង ទទួលបានសេចក្តីសុខសុភមង្គល ក្នុងចំណងស្នេហា ដោយម្នាក់ៗខិតខំមើលថែទាំកូន ជាចំណងដៃ ឲ្យកាន់តែល្អ ឲ្យមានអនាគតទៅមុខ។
ចំពោះអ្នកគាំទ្រវិញ នៅតែទទួលបានការលើកសរសើរ ដោយសារនោះជាជីវិតឯកជន របស់មនុស្សម្នាក់ៗ។ ម្យ៉ាងសុទ្ឋតែបានបង្ហាញ តាមក្បួនច្បាប់ប្រពៃណី ឲ្យសាច់ញាតិសងខាងបានដឹងឭរួចរាល់ដែរ។លើសពីនេះ ពួកគេធ្លាប់បានលើកឡើងថា មិនដែលបោះបង់គំនិតរៀបការឡើយបើពេលវេលា សមស្របមកដល់។ ម្យ៉ាងចង់ឆ្លើយតបនិងអ្នកគាំទ្រ ដែលចង់ឃើញរូបភាពរៀបការ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV














