ភ្នំពេញ ៖ រហូតមកដល់ពេលរងើកភ្លើង និងកំសួរកំដៅនៅមិនទាន់ចុះត្រជាក់នៅឡើយទេ សម្រាប់តារាសម្តែងនាង សូដា នីតា ក្នុងពេលតារារូបនេះ នៅបន្តបោះពាក្យសម្តីដាមដាន និងចាក់ដោតយ៉ាងខ្លាំងទៅកាន់អ្នកនាង សឿ សុធារ៉ា ពាក់ព័ន្ធលុយបំណុលដែលជំពាក់។

ស្របពេលដែលមិនទាន់មានពន្លឺនៃដំណោះអ្វីនៅឡើយ អ្នកនាង សូដា នីតា នូវតែសម្តែងការកើតទុក្ខមិនសុខចិត្ត ត្បិតលុយដែលអ្នកនាងអ្នកនាង សឿ សុធារ៉ា ជំពាក់នោះមានចំនួនច្រើន។
នៅលើគណនេយ្យហ្វេសប៊ុកអ្នកនាង សូដា នីតា បានបន្តបង្ហោះនូវពាក្យពេចន៍ផ្លែផ្កាដាក់ សឿ សុធារ៉ា ថា ការងារវីវក់ រវល់រកពេលបាយជុំគ្រួសារក៏មិនបាន ព្រោះតែប្រឹងសន្សំកាក់ល្អិតសន្សំទុកសល់
ហើយអ្នកដែលបានអ្វីដែលខ្ញុំហើយសន្សំហើយ កុំស្មានខ្ញុំភ្លេច គ្រប់កូនបំណុលទាំងអស់ឲ្យសោះ ។ ភាពស្មោះត្រង់ ការទទួលខុសត្រូវ គឺជាមានតម្លៃគ្មានអ្វីកាត់ស្មើបានតែការគេចវេស បំពួនពួនអាត្មា មិនមែនរកមិនឃើញទេ ព្រោះគ្រាន់តែពេលវេលា មិនទាន់ហុចឲ្យ។
នាងថា ខ្ញុំខំធ្វើការ ទោះយប់ទាំងថ្ងៃ ទោះកូនឈឺក៏បីកូនបណ្តើរធ្វើការបណ្តើរ ដោយលំបាកកុំស្មានថា អ្នកបានលុយទៅហើយ ធ្វើប្រងើយបានឲ្យសោះ មើលងាយម្ចាស់បំណុលពេកហើយ នាង សឿ សុធារ៉ា … ! ស្តាយចិត្តដែលខំអាណិត ស្រឡាញ់ រាប់ខែឆ្នាំ។
សុំនិយាយមួយឃ្លាចុះ ជីវិតពួកខ្ញុំ មិនដែលចង់ឈ្នះចាញ់ ច្រណែនឈ្នានីស អ្នកណាម្នាក់ឡើយ តែងតែរាប់រកមនុស្សគ្រប់គ្នា តែសំខាន់បើរាប់គ្នាហើយ. សូមជួយល្អទាំងមុខនឹងក្រោយខ្នងផង ព្រោះយើងហូបបាយរៀងៗខ្លួន (ឮទេឆាវៗ)

នាងបញ្ជាក់ថា ខ្ញុំតែងតែជួយមិត្តគ្រប់គ្នា ខ្ញុំដឹងផ្លូវណាល្អផ្លូវណាអាក្រក់ ឃើញមិត្តត្រៀមដើរឆ្លាក់ផ្លូវជ្រៅខ្ញុំប្រាប់ខ្ញុំហាម តែនៅប្រឹងយកធ្វើមានបច្ចប្បុន្នអ្នកនឹងពិបាកទៅថ្ងៃក្រោយ។
កុំភ្លេចដក១ម៉ឺនបំណុល៥ម៉ឺន ចុះ១០ ២០ តើបំណុលប៉ុណ្ណា ? ខ្ញុំលែងនិយាយហើយ រៀនគិតរៀនយល់ដោយខ្លួនឯង។
គួររំលឹកថា អ្នកនាង សូដា នីតា បានទម្លាយរឿងជាសាធារណៈពាក់ព័ន្ធរឿង សឿ សុធារ៉ា ជំពាក់លុយខ្លួនរាប់ម៉ឺនដុល្លារហើយគេចវេចមិនព្រមសង។
តារារូបនេះបានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿរ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង ដីការ កោះហៅ ឬ មិនចង់ឲ្យគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលីស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់ ! ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន។

យ៉ាងណាពាក់ព័ន្ធបញ្ហាខាងលើ រហូតមកទល់ពេលនាពេលនេះ អ្នកនាង សឿ សុធារ៉ា នៅមិនទាន់ចេញមកបកស្រាយណាមួយនៅឡើយទេ ខណៈពេលដែលនាង កំពុងតែជាប់ដៃថតបញ្ចប់រឿងភាគមួយ នៅឯទីរួមខេត្តសៀមរាបនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV












