ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់ឈ្មោះជាស្ត្រីមេម៉ាយ ឈិន សុធារី ក្លាយជាជំទាវ

ភ្នំពេញ ៖ អតីតតារាសម្តែងនិងពិធីការិនីអ្នកនាង ឈិន សុធារី បច្ចុប្បន្នបានក្លាយជាជំទាវ បន្ទាប់ពីអ្នកនាងបានភ្ជាប់ទំនាក់ទំនងស្នេហ៍ ជាប្តីប្រពន្ធជាមួយឧកញ៉ាសម្បូរទ្រព្យមួយរូប។
ការក្លាយជាជំទាវរស់នៅក្រោមគំនរមាសប្រាក់ នាពេលនេះ ឈិន សុធារី ត្រូវបានលុបឈ្មោះជាស្ត្រីមេម៉ាយកូនពីរ ក្រោយពីការលេងលះជាមួយអតីតតារាសម្តែងលោក សុវណ្ណ មករា។

បើតាមការបង្ហើបឲ្យដឹងពីអ្នកសិល្បៈជិតស្និទ្ធមួយបានឲ្យដឹងថា សំណាងមនុស្សគឺមើលមិនឃើញ ពីពិធីការិនីមកក្លាយជាលោកជំទាវ ក្រោយអ្នកនាង ឈិន សុធារី ភ្ជាប់ស្នេហ៍ជាមួយនិងលោកឧកញ៉ា កែវ ពិសិទ្ធ ។

ប្រភពដដែលបញ្ជាក់ថា ទោះបីអតីតពិធីការិនី អ្នកនាងឈិន ច័ន្ទសុធារី បានចាកចេញពីអាជីពសិល្បៈប្រមាណ១០ជាងឆ្នាំទៅហើយមែន និងបានងារជាជំទាវក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែមានចរិតរួសរាយរាក់ទាក់ ជាពិសេសអ្នកសិល្បៈដែលធ្លាប់រាប់អាន។

ស្វាមីរបស់អ្នកនាងដែលមានឈ្មោះ កែវពិសិទ្ធ ត្រូវបានគេដឹងថា លោកជា ម្ចាស់បុរី កែវពិសិទ្ធ ដែលមានលក់ដីឡូត៍ផ្ទះល្វែង ផ្ទះវិឡា នៅផ្លូវជាតិលេខ៣ ! និងនៅតំបន់មួយចំនួនទៀត !។

លោកឧកញ៉ា កែវ ពិសិទ្ធនិងលោកជំទាវ ឈិន ច័ន្ទសុធារី មានអាជីវកម្មក្នុងដៃជាច្រើនដូចជា ថៅកែបុរីអចលនៈទ្រព្យ ថៅកែភោជនីយដ្ឋាន២កន្លែង ថៅកែគ្រឿងសំអាង ថៅកែ , ថៅកែក្រុមហ៊ុននាំចេញនាំចូល , ល។

យ៉ាងណា មហាជនបានសម្តែងការអបអរសាទរ ចំពោះអ្នកនាង ឈិត សុធារ៉ា ដែលរកបានស្វាមីដ៏ល្អម្នាក់ ដែលចេះថ្នាក់ថ្នម ថែរក្សា និងស្រឡាញ់នាងខ្លាំង ក្រោយពីនាងបានជួបរឿងប្រះស្រាំពីអតីតកាល។

មិនត្រឹមតែស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងឈិន សុធារ៉ា ក៏ត្រូវបានស្វាមីប្រគល់ភោជនីយដ្ឋានមួយ ឲ្យនាងមើលការខុសត្រូវផងដែរ៕
រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>