ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា ! តន់ ចន្ទសីមា មានដុងច្រៀងតាំងពីអាយុ៥ឆ្នាំ

ភ្នំពេញ ៖ តារាចម្រៀងនាង តន់ ចន្ទសីម៉ា បានបង្ហើបនាងអាចច្រៀងបានតាំងពីអាយុ៥ឆ្នាំ ក្នុងពេលដែលនាងបានបង្ហាញភាពក្លាហានច្រៀនអោយអ្នកគ្រូម្នាក់ ដើម្បីបានចូលរៀន។
តារាចម្រៀងក្នុងផលិតកម្មGalaxy Navatra រូបនេះបានរំលឹកឡើងវិញនូវអតីតកាលកាលពីនាងនៅពីក្មេង ដែលធ្លាប់ទទួលបានការសសើរពីអ្នកគ្រូម្នាក់ទៅលើសម្លេងច្រៀងរបស់នាង។

តន់ ចន្ទសីម៉ា បានរៀបរាប់តាមរយះសារបង្ហោះតាមគណនេយ្យហ្វេសប៊ុកខ្លួនថា កាលអាយុ៥ឆ្នាំខ្ញុំទៅសាលាជាមួយបងស្រី ខ្ញុំយំចង់ចូលរៀន កាលនោះសាលាមិនទាន់ទទួលទេព្រោះមិនគ្រប់អាយុ ទទួលត្រឹមអាយុ៦ឆ្នាំ។

នាងបញ្ជាក់ថា តែនៅពេលដែលខ្ញុំយំពេកអ្នកគ្រូសួរថា ចង់រៀននឹងចេះអីខ្លះ? ហើយខ្ញុំក៏ឆ្លើយថាចេះច្រៀង អ្នកគ្រូក៏ឲ្យច្រៀង. ហើយអ្នកគ្រូឃើញច្រៀងបានល្អរួមនិងភាពក្លាហានក៏សម្រេចចិត្តទទួល?។
សូមសួរបងប្អូនទាំងអស់គ្នាវិញចូលរៀននៅអាយុប៉ុន្មានដែរ?។

ជាការកត់សម្គាល់ទម្រាំឈានមកដល់ថ្ងៃនេះតារាចម្រៀងនាង តន់ ចន្ទសីម៉ា បានតស៊ូនៅក្នុងជីវិតយ៉ាងខ្លាំងបំផុត។
មិនខុសពីតារាចម្រៀងផ្សេងទៀត តន់ ចន្ទសីម៉ា បានប្រែក្លាយក្តីសុបិន្តរបស់នាងមកជាការពិតតាមរយះការចូលរួមប្រឡងនៅក្នុងកម្មវិធីThe Vioce Cambodia ដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស។

យ៉ាងណាបើទោះបីជានាងមិនបានជាប់នៅក្នុងកម្មវិធីខាងលើនេះក៏ដោយ ប៉ុន្តែតាមរយះទឹកដមសម្លេងរបស់នាងក៏ត្រូវបានទាក់ទាញពីម្ចាស់ផលិតមួយចំនួន ឲ្យច្រៀងបទចម្រៀងថតបញ្ចូលនៅក្នុងខ្សែភាពយន្តជាបន្តបន្ទាប់។

មកទល់បច្ចុប្បន្ននេះ តន់ ចន្ទសីម៉ា បានក្លាយជាតារាចម្រៀងដែលល្បីមួយរូបនៅក្នុង និងក្រៅប្រទេស ដោយសារបទចម្រៀងនាងដែលបានចេញនូវផលិតកម្មGalaxy Navatra មួយបទៗផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា។
ស្របពេលដែលផលិតកម្មខាងលើបានកែឆ្នៃ នាងឲ្យក្លាយគ្រាប់ពេជ្រមួយដួងហើយនោះ តន់ ចន្ទសីម៉ា ក៏បានឡើងតម្លៃខ្លួនយ៉ាងក្រាស់ក្រែលផងដែរ នៅពេលនាងចេញច្រៀងតាមកម្មវិធីមួយ។

អ្វីដែលពិសេសទៀតនោះក្រោយចាប់ឈោងភាពល្បីល្បាញតារារូបនេះ ក៏មានការប្រែប្រួលរូបសម្រស់យ៉ាងខ្លាំង ពោលតាំងពីនារីសម្បុរស្រអែមមួយរូបមកជានារីស្រស់ស្អាត សម្បុរ ស ភ្លឺរលោង។
យ៉ាងណា តន់ ចន្ទសីម៉ា ទទួលស្គាល់ថា ការប្រែប្រួលសម្រស់របស់នាងនាពេលនេះ នាងក៏បានឆ្លងកាត់មុខកំបិតវះកែសម្រស់ខ្លះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>