ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយមានទីផ្សារ ផល ភក្ត្រា ចង់ច្រៀងតាមទូរទស្សន៍ល្បីៗ ទើបអស់ចិត្ត

ភ្នំពេញ ៖ នៅមានបណ្តាស្ថានីយ៍ទូរទស្សន៍ ល្បីៗមួយចំនួនទៀត ដែលតារាប្រុសវ័យក្មេងរូបនេះ ប៉ងចិត្តចង់ប្រាថ្នាឡើង។ លោកហាក់ មិនទាន់អស់ចិត្តបើទោះជា លោកមានឱកាសឡើងសម្តែងតាមប៉ុស្តិ៍ទូរទស្សន៍មួយចំនួនច្រើនដង តែលោកចង់បំបែកសមត្ថភាពឲ្យមហាជនបានមើល នៅលើកញ្ចក់ទូរទស្សន៍ធំៗផ្សេងទៀតដែលមហាជនស្គាល់។

តារាប្រុសដែល ដុះចេញពីការតស៊ូ ផល ភក្ត្រា មកទល់ពេលនេះ បានសម្រេចបានផលផ្លែពីការងារសិល្បៈបណ្តើរៗហើយ បន្ទាប់ពីទទួលបាន ការបង្ហាញខ្លួនឡើងលើឆាកតន្ត្រី។ លោកនៅតែបន្តមហិច្ឆិតា ធ្វើយ៉ាងណាឲ្យខ្លួនកាន់តែទទួលបានការគាំទ្របន្តទៀតនៅលើវិស័យចម្រៀង ដែលខ្លួនស្រឡាញ់តាំងពីនៅវ័យក្មេង។

ផល ភក្ត្រា បានដណ្តើមឱកាស ឡើងច្រៀងតាមបណ្តាស្ថានីយ៍ទូរទស្សន៍បណ្តើរៗហើយ ក្រោយពេលអ្នកដឹកនាំកម្មវិធីមើលឃើញថា តារារលកក្រោយនេះ មានទឹកដមសំឡេងពិរោះ មានភាពក្លាហានហ៊ានឡើងឆាកមិនតក់ស្លុត។ លើសពីនេះលោកថែម ទាំងមានបទចម្រៀងផ្ទាល់ខ្លួនជាច្រើនទៀតសម្រាប់បង្ហាញលើ ឆាកតន្ត្រីម្តងៗ ដែលបានចាក់ដោត អារម្មណ៍ប្រិយមិត្តអ្នកស្តាប់។ នេះជាការខិតខំរបស់ លោកដែលអាចធ្វើឲ្យ ក្តីស្រម៉ៃ ប៉ងចង់ក្លាយជាតារាចម្រៀង ក្រោមការគាំទ្រទទួលបាន ភាពជោគជ័យបន្តទៀត នៃការច្នៃប្រឌិតទេពកោសល្យសម្តែង។

ផល ភក្ត្រា បានឲ្យដឹងថា លោកនឹងបន្តការងារចម្រៀងនេះ ឲ្យកាន់តែល្អថែមទៀតដើម្បី បំបែកទីផ្សារឲ្យកាន់តែប្រសើរឡើង។ លោករីករាយនៅពេលដែលអាច បញ្ចូលខ្លួនសម្តែងច្រៀងតាមឆាកតន្ត្រីបានបន្តពីមួយឆាក ទៅមួយឆាក។ អ្វីដែលលោកគិតគឺ ចង់ដណ្តើមឆាកតន្ត្រីធំៗទៀតនៅលើកញ្ចក់ទូរទស្សន៍ល្បីៗ ព្រោះជាអ្វីដែលចង់បាន។ លើសពីនេះលោកត្រៀមបទចម្រៀង ឲ្យបានច្រើនទុកសម្រាំងយកសម្តែងទាំងចុងឆ្នាំនេះ និងនៅឱកាសឆ្នាំក្រោយ ហើយធានាថាជាបទចម្រៀងដែលល្អ ចាក់ដោតចំបេះដូងទស្សនិកជន៕ រក្សាសិទ្ធិដោយ ៖​ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>