ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃខួបអាពាហ៍ពិពាហ៍២ឆ្នាំស្វាមី សួស វីសា ផ្តល់កាដូរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ

ភ្នំពេញ ៖​ បន្ថែមនូវភាពផ្អែមល្ហែមស្វាមីរបស់តារាចម្រៀងនាង សួ ស វីសា ត្រូវបានស្វាមីលោក ថម មី ពន្ញាក់អារម្មណ៍តាមរយៈថរយន្តស៊េរីទំនើបមួយគ្រឿង នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពេល២ឆ្នាំរបស់ពួកគេ។
រថយន្តថ្មីដែលស្វាមីផ្តល់អោយរូបនាងនាពេលនេះ គឺជាប្រភេទរថយន្តទំនើបនឹងទាន់សម័យដែលមានតម្លៃរាប់ម៉ឺនដុល្លារ ហើយរថយន្តប្រភេទនេះក៏ជាការស្រឡាញ់និងចូលចិត្តពី សួស វីសា ផងដែរ។

ជាមួយនឹងការពន្ញាក់អារម្មណ៍តាមរយះរថយន្តមួយគ្រឿងស្វាមីលោក ថម មី បានបង្ហោះវីដេអូតាមហ្វេសប៊ុកដោយអមជាមួយសារដ៏មានអត្ថន័យថា
ប្រពន្ធមកស៊ុបប្រាយប្តីនៅក្រុមហ៊ុនទិញនំខេកនិងនាឡិកាជូនប្តី តែចៃដន្យប្តីស៊ុបប្រាយតបទៅវិញ។
Happy Anniversary 2Year 29.11.2019 – 29.11.2021 បងស្រឡាញ់អូន ប្រពន្ធសំឡាញ់សម្រាប់បងអូនជានារីស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ជារៀងហូត My Love
បងសន្យានឹងធ្វើឲ្យអូន និងកូនមានតែសុភមង្គលជារៀងរហូត ព្រោះយើងធ្លាប់លំបាកវេទនាជាមួយគ្នា ឆ្អែតហើយតាំងពីបាតដៃទទេមក ទម្រាំមកដល់ថ្ងៃនេះ អរគុណអូនដែលនៅក្បែរបងរហូតមក។

គួរបញ្ជាក់ថា គូស្វាមីភរិយារបស់ សួស វីសា និងលោក ថម មី បានទទួលការលើកសសើរយ៉ាងខ្លាំងថា ជាគូស្នេហ៍សិល្បៈមួយដែលមានសុភមង្គលជាមួយគ្នាបំផុត ក្នុងចំណោមគូស្នេហ៍សិល្បៈមួយចំនួនទៀត។
អ្នកទាំងពីរបានចាប់ដៃកសាងទំនាក់ទំនង ស្នេហាជាមួយគ្នាតាំងពីបាតដៃទទេ រហូតមានជំនួញធំៗផ្ទាល់ខ្លួននៅក្នុងដៃ ព្រមទាំងការរស់នៅប្រកបដោយភាពហ៊ឺហារ និងទាន់សម័យ។

ជាបន្តបន្ទាប់អ្នកទាំងពីរតែងតែបង្ហាញរូបភាព ពីការរស់នៅប្រចាំថ្ងៃជាលក្ខណៈគ្រួសារ របស់ពួកគេយ៉ាងមានសេចក្តី ដោយនៅក្នុងនោះអ្នកទាំងពីរក៏បានបោះទុនរាប់សិបម៉ឺនដុល្លារ ដើម្បីពង្រីកមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ។

ជាការកត់សម្គាល់ បើទោះបីជាការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសក៏ដោយ ប៉ុន្តែររហូតមកទល់ពេលនេះ សួស វីសា នៅមានទាន់បានឡើងឆាកតន្ត្រី កាន់ក្បាលមេក្រូច្រៀងជូនប្រិយមិត្តគាំទ្រនៅឡើយទេ។
យ៉ាងណាតារារូបនេះ នៅតែអះអាងថា ខ្លួននឹងមិនបោះបង់ចោលអាជីពសិល្បៈចម្រៀងរបស់នាងដោយងាយនោះឡើយ ព្រោះអាជីពមួយនេះបានធ្វើនាងមានមុខដល់សព្វថ្ងៃ ក្នុងពេលដែលនាងនឹងលៃពេលណាមួយ និងវិលរកឆាកតន្ត្រីជាថ្មីឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>