ភ្នំពេញ ៖ តារាសម្តែងដែលទើបនឹងរះថ្មីនាង ហ្វា ហ្វា ហាក់នៅមិនលេចឮថា នាងមានទំនាក់ស្នេហាថ្មីជាមួយបុរសណាម្នាក់នៅឡើយទេ ក្នុងពេលអាជីពសិល្បៈរបស់នាងកំពុងតែមានភាពជោគជ័យ។

បន្ទាប់ពីផ្តាច់ទំនាក់ទំនងស្នេហ៍ជាមួយតារាចម្រៀងនាយ ចឺម មក ហ្វាហ្វា បានចាប់ផ្តើមបង្កើនអាជីពសម្តែងរបស់នាង កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
តារារូបកំពុងតែមានការកាក់កបយ៉ាងខ្លាំង ក្នុងអាជីពសម្តែងរបស់នាង បន្ទាប់ពីនាងបានបង្ហាញវត្តមានសម្តែងតាមរយៈខ្សែភាពយន្ត និងMV ជាបន្តបន្ទាប់។
ខណៈពេលកំពុងតែជោគជ័យការងារសិល្បៈនេះ ហ្វា ហ្វា ហាក់មិនទាន់គិតដល់រឿងស្នេហាថ្មីឡើយ ដោយនាងបានប្រកាសចាក់សោរបេះដូងមួយរយៈ។
តារារូបនេះលើកឡើងថា រហូតមកទល់ពេលនេះ នាងមិនទាន់ចង់គិតរឿងស្នេហាឡើយ ព្រោះនាងត្រូវពង្រឹកអាជីពសម្តែងឲ្យកាន់តែជោគជ័យជាងនេះ។

នាងបញ្ជាក់ថា បច្ចុប្បន្នបើទោះនាងមមាញឹកនៅក្នុងការថតក៏ដោយ ប៉ុន្តែនាងនៅតែចង់ពង្រឹងការងារមួយឲ្យកាន់តែខ្លាំងជាងនេះ តាមតែអាចធ្វើទៅបាន។
ហ្វា ហ្វា បន្ថែមថា ដោយសារការងារសិល្បៈកំពុងតែលូតលាស់ទៅមុខនេះហើយ នាងហាក់នៅមិនទាន់គិតរឿងស្នេហានៅពេលនេះឡើយ ហើយនាងសម្រេចចាក់សោបេះដូងមួយរយះ។
ទោះជាយ៉ាងណា បើតាម ហ្វា ហ្វា រឿងគូស្រករនាងជឿទៅលើព្រហ្មលិខិត និងនិស្ស័យ ព្រោះប្រសិនបើយើងដល់គូនោះមិនអាចគេបានឡើយ។
នាងថា ការធ្វើអំពើល្អរាល់ថ្ងៃរបស់នាង នាងជឿថា អំពើល្អនេះនឹងនាំនាងអោយជួបមនុស្សដែលល្អសម្រាប់ចូលក្នុងបេះដូងនាង។
យ៉ាងណា ហ្វាហ្វា នៅតែរំពឹងថា នាងប្រាកដជាជួបបុរសល្អណាម្នាក់ ដែលអាចអោយនាងផ្ញើវាសនាអស់មួយជីវិត។

គួររំលឹកថា ហ្វាហ្វា គឺជាតារាជើងថ្មីមួយរូបដែលមានទេពកោលស្យសម្តែងបានយ៉ាងល្អ ហើយបច្ចប្បន្ននាងបានបង្ហាញខ្លួនសម្តែងស្ទើមិនដាច់សូរ។
ហ្វាហ្វា បានសម្តែងការអរគុណដល់ទស្សនិកជនទាំងអស់ ដែលបានគាំទ្ររាល់ការសម្តែងរបស់នាង ហើយការគាំទ្រនេះហើយ ដែលធ្វើអោយនាងមានមុខមកដល់ថ្ងៃនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








