ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួស វីសា នឹងស្វែងរកគ្រូចាស់ ធ្លាប់បង្ហាត់បង្រៀនដើម្បីសងគុណ

ភ្នំពេញ ៖ តារាចម្រៀងនាង សួស វីហ្សា បានបង្ហាញជំហ៊រនឹងស្វែងរកលោកគ្រូ អ្នកគ្រូដែលធ្លាប់បង្ហាត់បង្រៀននាងតាំងពីតូច ដើម្បីធ្វើការអរគុណ និងរំលឹកគុណដែលបាននៅពីក្រោយភាពជោគជ័យរបស់នាងនាពេលនេះ។

សួស វីហ្សា បានប្រកាសធ្វើរឿងនេះឡើង គឺឆ្លើយតបទៅនឹងការសន្យារបស់នាងកន្លងមក នៅពេលដែលនាងមានជីវភាពធូធារ។
សួស វីហ្សា បានបង្ហោះសារជាមួយនឹងរូបភពកាលពីកុមារភាពតាមហ្វេសប៊ុកថា អតីតកាលរបស់ខ្ញុំ ខ្ញុំធ្លាប់ត្រឹមតែជាក្មេងស្រីរាំរបាំបុរាណម្នាក់ ទាំងតូច ទាំងស្គម ទាំងខ្មៅ ទាំងក្រ ទាំងលំបាក កាលនោះត្រូវបែងចែកពេលវេលារៀនសូត្រផង នឹងយកពេលមកហាត់របាំផង ហើយឆ្លៀតរត់ទៅរៀនច្រៀងទៀតហេតុតែចង់រកលុយជួយគ្រួសារ។

ដោយសារតែខ្ញុំកើតមកខ្ញុំមាននិស្សយ័ជាមួយសិល្បៈមិនថាសិល្បៈផ្នែកបុរាណ នឹងសម័យ ខ្ញុំមានដុងនឹងស្រឡាញ់ពីកំណើតទើបធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែង ហាត់រៀនតាំងតែពីតូចអស់រយៈពេលជាង១០ឆ្នាំប្លាយ។ ចង់ប្រាប់ថាបើគ្មានសិល្បៈខ្ញុំក៏គ្មានថ្ងៃនេះដែរ ដោយសារសិល្បៈទើបធ្វើឲ្យខ្ញុំមានថ្ងៃនេះ ខ្ញុំមិនភ្លេចគុណអ្នកទេ ខ្ញុំនឹងចងចាំអ្នកអស់មួយជីវិត (សិល្បៈបុរាណ&សិល្បៈសម័យ)។

នាងថា ខ្ញុំក៏មិនដែលភ្លេចគុណលោកគ្រូអ្នកគ្រូរបាំរបស់ខ្ញុំដែរ ខ្ញុំធ្លាប់សន្យានឹងខ្លួនឯងថា បើពេលណាមួយខ្ញុំធូរធា ខ្ញុំអាចមានលទ្ធភាពខ្ញុំនឹងស្វែងរកពួកគាត់ដើម្បីធ្វើការគោរពដឹងគុណគាត់។

នាងបញ្ជាក់ថា ខ្ញុំនឹងប្រកាសស្វែងរកលោកគ្រូអ្នកគ្រូដ៏កម្សត់របស់ខ្ញុំទាំងអស់ ក្នុងពេលឆាប់ៗខាងមុខនេះ នេះជាក្តីប្រាថ្នារបស់ខ្ញុំចំពោះអ្នកមានគុណខ្ញុំ) ជួបគ្នាក្នុងពេលឆាប់ៗលោកគ្រូ អ្នកគ្រូ អ្នកមានគុណទីពីររបស់កូន។

សួស វីហ្សា កំពុងរស់នៅយ៉ាងមានសេចក្តីជាមួយនឹងគ្រួក្នុងវិឡាយ៉ាងត្រជាក់ល្ហឹម បន្ទាប់នាងបានកសាងភាពល្បីល្បាញ នៅក្នុងពិភពសិល្បៈចម្រៀងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

តារារូបនេះក៏ត្រូវបានចាត់ទុកជាតារាមួយដួង ក្នុងចំណោមតារាមួយចំនួនទៀត ដែលតែងតែបង្ហាញនូវជីវិតដ៏ហ៊ឺហាររបស់ខ្លួនជាបន្តបន្ទាប់។
វាមិនខុសអ្វីដែល សួស វីហ្សា បានបង្ហាញពីភាពស៊ីវិល័យរបស់ខ្លួនក្នុងជីវិតប្រចាំថ្ងៃនោះ ដោយសារតែនាងជាតារាចម្រៀងល្បីឈ្មោះមួយរូប ដែលអាចរកប្រាក់ចំណូល បានយ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗ។
ជាងនេះទៅទៀត នាងក៏បានបោះទុនរាប់ស៊ិបម៉ឺនដុល្លារ នៅក្នុងមុខជំនួញនៅក្នុងដៃជាច្រើន របស់នាង ក្រោយស្ងប់ស្ងាត់កូវីដ។
យ៉ាងណាដោយសារជាប់ដៃរកស៊ី សួស វីហ្សា នៅមិនទាន់វិលរកកាន់ក្បាលមេក្រូច្រៀង លើឆាកតន្ត្រីឡើងវិញនៅឡើយទេ ប៉ុន្តែនាងក៏មិនមានបំណងបោះបង់អាជីពសិល្បៈរបស់នាងនោះដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>