ភ្នំពេញ ៖ នៅក្នុងសិល្បៈ អ្នកណាក៍ដឹងថា កញ្ញាភេទទី៣ អ៊ុក ដារ៉េត បានភ្ជាប់ស្នេហ៍ជាមួយកម្លោះម្នាក់រហូត ក្លាយជាប្តីប្រពន្ឋគ្នា រួមរស់អស់១១ឆ្នាំ។ ចុងក្រោយនេះ ក្នុងពេលនាង ឡើងកម្មវិធីមួយ ដើម្បីសម្ភាសន៍ការងារសិល្បៈ និងជីវិតផ្ទាល់ខ្លួន ស្រាប់តែធ្លាយរឿង បែ.កបា.ក់ផ្លូវស្នេហា ដែលធ្លាប់កម្សត់កម្រជាមួយគ្នា ។ អ្នកក្នុងចង្កោមសិល្បៈ ខ្លះសោកស្តាយ បើទោះនោះជាស្នេហាខុសធម្មជាតិមែន តែជារឿងដ៏សំខាន់សម្រាប់បុគ្គលដែលមានក្តីស្រឡាញ់។

តារាសម្តែងភេទទី៣ អ៊ុក ដារ៉េត លែងស្វាមីស្របពេលទីផ្សារសម្តែងកំពុងមានទីផ្សាររើបៗជាថ្មី ហើយ មានការភ្ញាក់ផ្អើល។ យ៉ាងណាមិញ បងប្អូនមួយចំនួនពិតជាធ្លាប់ស្គាល់ តារាសម្តែងនិងចម្រៀង អ៊ុក ដារ៉េត រួចហើយតាមរយៈការងារសង្គម ការជួយដល់អ្នកពិបាកផ្សេងៗ និងតាមរយៈការសម្តែងរឿងផ្សេងៗ។
ថ្មីៗនេះការចាក់ផ្សាយពីកម្មវិធីអ៊ីមភលភ្នំពេញហើយពិធីករលោករ៉េតបូរ៉ា បានប្រឡូយសំណួរចាក់ដោត ទាក់ទងនឹងការលែងលះស្វាមី ធ្លាប់កម្សត់កម្រនឹងគ្នា១១ឆ្នាំ កញ្ញាឆ្លើយដោយរីករាយថា ស្រឡាញ់ទើបលះបង់ឲ្យគាត់មានគ្រួសារនឹងមានអនាគតប្រពន្ធកូន ជាសេចក្តីរបស់នាងបំផុតហើយ ដោយសារយល់ជាមុនថា គង់តែមានថ្ងៃនេះយូរឬឆាប់ ។
មូលហេតុរស់នៅមិនសូវចុះសម្រុង និងចង់ឲ្យស្វាមីមានអនាគតមានប្រពន្ធកូនត្រឹមត្រូវ។ បុរសសង្ហាដែលជាស្វាមីរបស់នាងមានឈ្មោះ ចាន់រដ្ឋារ៉ា ហៅមាន់ អាយុ២៧ឆ្នាំ។
តែយើងមិនអាចសុំការបំភ្លឺបកស្រាយពីភាគីម្ខាងទៀតដែរ ព្រោះទាក់ទងមិនចូល។ នេះជាលើកទី១ហើយដែលបែកធ្លាយព័ត៌មាន ដែលគ្រប់គ្នានឹកស្មានមិនដល់ ថានាងមានប្តីហើយរួមរស់នៅ យ៉ាងយូរដោយអាថ៌កំបាំង ។ តែយ៉ាងក៏សរសើរ នូវទឹកដ៏ប្រពៃដែលបានលះបង់នូវក្តីស្រឡាញ់ ព្រោះចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់មានអនាគត។ តាមការបញ្ជាក់ពីអ៊ុកដារ៉េត បាននិយាយលើកសរសើរបុរសនោះ ថាជាមនុស្សល្អ ស្មោះត្រង់ ចេះស្រលាញ់ការពារនាង ជាពិសេសជួយមើលថែជំងឺម្តាយនាងកាលគាត់នៅរស់។

មកដល់ពេលនេះតារាសម្តែងអ៊ុក ដារ៉េត បានកសាងស្នាដៃជាច្រើន ក្នុងការងារសង្គមក៏ដូចជាសិល្បៈភាពយន្ត កញ្ញាទើបនឹងថតបញ្ចប់ខ្សែរឿង បំណុលឈា.មឪពុក របស់ស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងកំពុងបន្តថតរឿងផ្លូវងងឹត ត្រៀមចាក់ផ្សាយនៅប៉ុស្តិលេខ១១។ ថ្មីៗនេះសង្កេតឃើញមានក្រុមសំដែងផ្ទាល់ខ្លួន ថែមទៀតផង។ នាងសុំបិទបេះដូងសិន សង្វាតរកប្រាក់រកការងារ ដើម្បីសន្សំលុយកាក់ទុក រកស៊ីបង្កើតមុខរបរ ដែលខ្លួនស្រឡាញ់នាពេលអនាគត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















