ភ្នំពេញ ៖ រហូតមកទល់នាពេលនេះតារាសម្តែង ព្រះកាយ ច័ន្ទ នៅមិនទាន់ទទួលថតភាពយន្តថ្មីបន្ថែមទៀតនៅឡើយទេ បន្ទាប់ពីនាងបានបាត់បង់ឪពុកជាទីស្រឡាញ់របស់នាង។

យ៉ាងណា តារារូបនេះនៅតែអាចទទួលថតក្នុងកម្មវិធីសិល្បៈនានាដដែល ប៉ុន្តែសម្រាប់ការសម្តែងភាពយន្តគឺត្រូងផ្អាកមួយ រយៈសិន។
ព្រះកាយ ច័ន្ទលើកឡើងថា រហូតមកដល់បច្ចុប្បន្ននាងនៅមិនទាន់ ទទួលយកការហៅថតភាពយន្តថ្មីៗនៅឡើយទេ ចាប់តាំងពីឪពុករបស់នាង បានទទួលមរណភាពមក។
នាងបញ្ជាក់ថា ធម្មតានៅពេលដែលនាងចេញថតភាពយន្តម្តងៗ គឺនាងតែងមានឪពុក ទៅជាមួយសម្រាប់មើលការខុសត្រូវដល់រូបនាង។
នាងថា ឪពុករបស់នាងតែងតែបើករថយន្ត រៀបចំសម្លៀកបំពាក់ និងតុបតែងខ្លួនដល់រូបនាងជានិច្ច តែពេលគ្មានឪពុកនាងហាក់ មានអារម្មណ៍កន្តោចកន្តែងណាស់ព្រះកាយ ច័ន្ទ បន្ថែមថា ក្រោយគ្មានឪពុកនាងដូចតែលតោល និងមិនមានកក់ក្តៅ សម្រាប់ការចេញទៅថតតាមខេត្តនោះឡើយ។

យ៉ាងណា បើតាមព្រះកាយ ច័ន្ទ បើទោះជានាងមិនទទួលថតភាពយន្តជាថ្មី នាពេលនេះក៏ដោយ នាងក៏នៅទទួលថតកម្មវិធីសិល្បៈនានាដដែល។
នាងបញ្ជាក់ថា សម្រាប់កម្មវិធីសិល្បះខ្លីៗគឺនាងនៅតែទទួល ដោយត្រូវឆ្លៀតពេល បន្ទាប់ពីការងារបង្ហាត់សិស្សនៅក្លឹបសិល្បៈរបស់នាង។
នាងថា ក្នុងនាមជាមេគ្រួសារ បន្ទាប់ពឪពុកបានស្លា.ប់ទៅ នាងត្រូវរ៉ាប់រងរកប្រាក់មកចិញ្ចឹមគ្រួសារទាំងមូល។

នាងបញ្ជាក់ថា ក្រៅជាមេគ្រួសារហើយនោះ នាងក៏ត្រូវបំពេញបំណងចុងក្រោយរបស់ឪពុកនាង ដែលចង់ឃើញក្លឹបសិល្បៈ របស់នាងមានការរីកចម្រើន។
នាងថា ក្នុងអំឡុងពេលខាងនាង នឹងជួលគ្រូមកបង្ហាត់សិស្ស នៅក្នុងក្លឹបរបស់នាង ហើយនាងនឹងនៅគ្រប់គ្រងពីលើ ធ្វើបែបនេះ ទើបនាងមានពេលនៅ ក្នុងការចេញថតភាពយន្ត និងការងារសិល្បៈផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV









