ភ្នំពេញ ៖ រ៉េត ស៊ូហ្សាណា ត្រូវបានគេលើកឡើងថា នាងត្រូវបានខាង ផលិតកម្មហង្សមាស លើកស្ទួយរហូត ទទួលបានប្រជាប្រិយភាពយ៉ាងលឿនគួរឲ្យកត់សម្គាល់។ រីឯតន់ ច័ន្ទសីម៉ា ទើបតែល្បីលេចធ្លោ១ឆ្នាំចុងក្រោយនេះ ក៏ឃើញថាខ្លាំង មិនអន់ជាងហ្សាណាឡើយ។ ម្ល៉ោះហើយទើប តារាទាំង២នេះ ក្លាយជាការតាមប្រម៉ាញ់ខ្លះថា ជើងខ្លាំងប៉ះគ្នា ប្រជែងយកទីផ្សារ។

រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងផ្នែកយុវវ័យ ដែលលេចធ្លោជាង គេនៅហង្សមាស ពោល គឺនាងមាន យ៊ីអ៊ុនល្អជាង ម្ចាស់ពានទាំងឡាយនៅទ្រនុំធំនោះព្រោះ ត្រូវប៉ាន់ទាំងទីផ្សារ ចម្រៀងនិងស្ពត ពាណិជ្ជកម្មធំៗគឺក្ដាប់ណែនពេញដៃតែម្ដង។ ទោះជាយ៉ាងណាការស៊ូ ហ្សា ណា ត្រូវបានគេមើលឃើញ ថានាងហាក់ពីបាកទប់ទល់ឬតតាំងជាមួយនាងតន់ ច័ន្ទសីម៉ា ទៅ វិញនារយៈ ពេលចុងក្រោយ នេះព្រោះតារាGalaxy រូបនេះក្រោយ ចាប់ដៃជាមួយកំពូលតារា ចម្រៀងព្រាប សុវត្ថិ និងខេម មក នាងមានប្រៀបជាងទីផ្សារតារាចម្រៀងផ្នែកយុវវ័យ ទាំងឡាយ ទាំងចម្រៀង និងស្ពតពាណិជ្ជកម្ម នៅមុនតំណាច់ឆ្នាំ ២០២១ នេះ។

សម្រាប់ ស៊ូហ្សាណា វិញបានឡើង កូដបន្ដិចក្រោយច្រៀងបទ”សង្ស័យ” តែក៏ស្ងាត់បន្ដិចទៅវិញ ខណៈដែលដៃគូដ៏សក្តិសម ជាមួយនាងលោកដួង វីរៈសិទ្ធ បានរត់ចេញពីហង្សមាសទៅរាម ដើម្បីចាប់ដៃគូជាមួយមាស សុខសោភា ទើបធ្វើឲ្យ ហ្សាណា បង្វែរទៅចាប់ដៃជាមួយកូន ប្រុសទី២ លោកព្រាប សុវត្ថិ ឈ្មោះ សុវត្ថិ មុនីនាគ បានមួយអន្លើក៍បាត់ទៅវិញ។ អ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់ថាស៊ូហ្សាណា មានចំណុចពិសេស គឺរូប សម្រស់ស្រស់ស្អាតនិងច្រៀងបទ ជាភាសារបរទេស បានល្អ។ ប៉ុន្ដែការច្រៀងបទជា ភាសាខ្មែររបស់ហ្សាណា នៅមានកម្រិតទាមទារពេលវេលា ច្រើនបន្ថែមទៀត។ ដោយឡែក លោកនូ ស៊ឹប ថាលោកមិនដែលបានតាមដានតន់ ច័ន្ទសីម៉ា នោះទេគឺធ្លាប់ឭច្រៀងម្ដងៗតែលោកថា តារាយុវ័វយសម័យថ្មីនេះមានសម្ថភាពគូរឲ្យសរសើរ។

ទោះជាអ្នកធ្វើការផ្នែកសិល្បៈបានលើកឡើងថាស្រីស្អាតរ៉េត ស៊ូហ្សាណា បើចង់បានតំណែងតារាស្រី ឈានមុខគេ នៅហង្សមាសត្រូវការ ពេលវេលាជាច្រើនឆ្នាំទៀតដើម្បីដុសខាត់ សមត្ថភាពមែន ប៉ុន្ដែពេជ្រ សោភា ដែលច្រៀងនៅហង្សមាសជាង១៦ឆ្នាំ ទៅហើយ នោះថា ហ្សា ណា នឹងចូលទៅជំនួសតំណែងនាងនិងឱក សុគន្ធកញ្ញា នៅពេលដែលពួកនាងចាស់ៗ ទៅនាពេលខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម













