ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ែលឡា ដានីត ទទួលបានកូនស្រី មកឃុំគ្រងវិញហើយ

ភ្នំពេញ ៖ នៅទីបំផុតតារាសម្តែងនាង ប៊ែលឡា ដានីត ទទួលបានកូនស្រីមកឃុំគ្រងវិញហើយ បន្ទាប់ពីត្រូវបានចា.ប់ព.ង្រាត់ ពីក្រុមគ្រួសាររបស់នាងមួយរយះមកនេះ។
ក្រោមកិច្ចខិតខំប្រឹងប្រែងពីសមាគមសិល្បករខ្មែរ ប៊ែលឡា ដានីត បានទទួលនូវយុត្តិធម៌រឿងខាងលើនេះ បន្ទាប់ពីនាងបានស្វះស្វែងរកគ្រប់ភាគី សម្រាប់ដោះស្រាយដល់រូបនាង។

យ៉ាងណា កាលពីថ្ងៃម្សិលមិញតារាសម្តែងរូបនេះ ក៏បានទទួលកូនស្រីរបស់ខ្លួនមកវិញ តាមការចង់បានរបស់នាង។
ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ចន្ទលក្ខិណា បានបង្ហោះសារតាមហ្វេសប៊ុកកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នេះថា តារាសម្ដែង ប៊ែលឡា ដានីត បានទទួលកូនស្រីមកចិញ្ចឹមវិញហើយ បងចូលរួមត្រេកអរផងអូន ក្រោយភ្លៀងមេឃស្រឡះវិញហើយ Bella Danith ។

ដោយឡែកសម្រាប់ ប៊ែល ឡា ដានីត វិញក៏បានបង្ហោះសារតាមហ្វេសប៊ុករបស់ខ្លួនផងដែរថា ប្អូនសូមអរគុណដល់បងស្រីនិងបងហេងឡុង ព្រមទាំងក្រុមការងារសមាគមន៍សិល្បៈដែលបានជួយដល់ប្អូនក្នុងរឿងមួយនេះ យ៉ាងយកទឹកទុក្ខដាក់ឲ្យប្អូនបានយកកូនមកអោបនិងដើមទ្រូងវិញ ប្អូនសូមជូនពរដល់បងទាំងពីនិងក្រុមការងាបងទាំងអស់ ជួបប្រទះតែក្តីសុខសុភមង្គល់ ជៀសផុតពីជំងឺទាំងឡាយទាំងពួង។

តារាសម្តែងនាង ប៊ែល ឡា ដានីត បានកើតទុក្ខមិនសុខចិត្ត និងស្រែករកយុត្តិធម៌ទាមទារ សុំសិទ្ធិយកកូនស្រីរបស់ខ្លួន មកវិញពីការចា.ប់ប.ង្ខាំងពី ក្រុមគ្រួសារជាថ្នូរនឹងការឱ្យនាង យល់ព្រមចាកចេញពីស្វាមី និងទទួលយកអ្នកចិញ្ចឹម។

តារារូបនេះបានសម្តែងការហួសចិត្ត នៅពេលដែលម្តាយបងប្រុស បងស្រីបង្កើតរបស់ខ្លួន បានធ្វើសកម្មភាពចា.ប់ពង្រា.ត់កូនស្រីរបស់នាង ពីដើមទ្រូងដោយប.ង្ខំឲ្យនាងធ្វើរឿង ដែលនាងមិនចង់ធ្វើ ។

ទោះជាយ៉ាងណា បើតាម ប៊ែល ឡា ដានីត ថារឿងក្តីរបស់នាង បើដោះស្រាយតាមច្បាប់នោះ ហាក់មិនមានប្រសិទ្ធភាពឡើយ ហេតុនេះ ដំណោះស្រាយចុងក្រោយរបស់នាង មានតែស្នើសុំអន្តរាគមន៍ ពីសំណាក់ប្រមុខដឹកនាំ និងសមាគមសិល្បករខ្មែរ មេត្តាជួយស្វែងយុត្តិធម៌សម្រាប់រូបនាងផង ។ នាងបញ្ជាក់ថា អ្វីដែលនាងចង់បាន នៅពេលនេះ គឺបានកូនមករស់នៅជុំគ្នា ជាមួយនាងវិញ ដោយសារនាងមិនចង់ប្តឹងចា.ប់ទោសទៅដល់គ្រួសារណាម្នាក់នោះឡើយ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>