ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រស់មិនធម្មតា ស្អាតណាស់ព្រះអើយ បវរកញ្ញា ចក្រវាឡពិភពលោក បានទៅប្រទេសឥណ្ឌា

ភ្នំពេញ ៖ ការប្រកួតបវរកញ្ញា ចក្រវាឡពិភពលោក លើកទី៧០ បានបិទបញ្ចប់ហើយកាលពីព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២១ នាប្រទេសអ៊ីស្រាអែល។ ភាពភ្ញាក់ផ្អើលរន្ធត់រង្គើរប្រតិពី នារីកំពូលសម្រស់វ៉ាដាច់គេ ស្អាតឆ្លាតគ្មានគូប្រៀបបានទៅលើនាងកញ្ញាHARNAAZ SANDHU នារីដ៍ស្អាតឥតខ្ចោះ មើលហើយមើលទៀតជ្រុងណាក៍សមសួន សព្វយ៉ាង។

ស្រីស្អាតមកពីប្រទេសឥណ្ឌា បានក្លាយជាម្ចាស់មកុដ ចក្រវាឡពិភពលោក លើកទី៧០ ដែលបានបិទការប្រកួតនាព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២១មុននេះ ពីប្រទេសអ៊ីស្រាអែល។ ការប្រកួតឃើញថា មានភាពស្វិតស្វាញជាទីបំផុត ហើយសម្រស់នារីដែលជាប់top កំពូលៗពិតជា ស្រស់ស្អាត សមបំផុត គ្មានទើសភ្នែកមហាជនឡើយ។

កញ្ញាមកពីប្រទេស ឥណ្ឌា ឃើញថា លេចចេញនូវភាពទាក់ទាញណាស់ ។ នាងស្រស់ស្អាតពិតប្រាកដមែន សមសួនតែម្តងនៅពេលប្រកាសឲ្យ បានក្លាយជារាជនីកំពូលសម្រស់។ អ្នកណាៗ ក៏និយាយនិងលាន់មាត់ថា ឥណ្ឌាស្អាតសាហាវដាច់គេតែម្តង។ ឆ្នាំនេះ លក្ខណៈជ្រើសរើសឃើញថា ទទួលបានការពេញចិត្តខ្លាំង ពីសំណាក់អ្នកទស្សនា។ ជាងនេះទៅទៀត បេក្ខភាពដែលរើសបានពីមួយវគ្គទៅមួយវគ្គឃើញថា សមប្រកបដោយការទទួលយកបាន។ បើទោះជាអ្នកធ្លាក់មានការ បាក់ទឹកចិត្តហត់ហេវ ចំណាយពេលវេលា ច្រើនបែបណា តែការរកឃើញ ស្រីស្អាតឆ្លាតពូកែ ជឿជាក់នេះ ស្តែងចេញដោយភាពសុក្រិត។

សម្រាប់បេក្ខភាពកម្ពុជាយើង នាង ងិន ម៉ារ៉ាឌី មិនបានជាប់១៦ប្រទេសចុងក្រោយទេ។ នាងបានព្យាយាម យកអស់លទ្ធភាពរួចហើយ អំពីការលើកស្ទួយមុខមាត់ប្រទេសជាតិ។ យើងក៏បានលើកកិត្តិយសខ្លាំងដែរ ក្នុងការបង្ហាញឈុតតំណាងជាតិលើឆាក ឲ្យគេស្គាល់។ នារី៥នាក់ចុងក្រោយមាន ប្រទេស ហ្វីលីពីន ប៉ារ៉ាហ្គាយ កូឡុំប៊ី អាហ្វ្រិចខាងត្បូង និងឥណ្ឌា។ លេខ១ បានទៅលើឥណ្ឌា លេខ២ ប៉ារ៉ាហ្គាយ និងលេខ៣ អាហ្វ្រិចខាងត្បូង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>