ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ អា​ម៉េច​ទៀត​ទេ! ជិតដល់​ថ្ងៃ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​អា​មេរិ​ក ស្រាប់តែ Yi Long ប្រកាស​ដក​ខ្លួ​នភ្លា​មៗ ព្រោះ…ខ្លាច​ពិការ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Yi Long (ជើងខ្លាំងមួយរូបមកពីវត្តសាវលីង) ដែលធ្លាប់ប្រកួតជាមួយស្តេចប្រដាល់ថៃប៊ូខាវ ឡើងកក្រើក បានចុះកិច្ចសន្យាក្នុងប្រដាល់សេរីជាមួយគូប្រកួតដ៏ខ្លាំងរបស់អាមេរិកគឺ Will Chope ។ ព័ត៌មាននេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពសិល្បៈក្បាច់គុនចិនភ្លាមៗ។

Will Chope មិនមែនជា​មនុស្សចម្លែក​ចំពោះ MMA របស់អាមេរិកទេ។ អ្នកប្រដាល់រូបនេះ​ធ្លាប់ប្រកួត MMA ចំនួន​៥៤​ដង ជាមួយនឹងកំណត់ត្រា​ឈ្នះ​ ៣៧ ​ដង និងចាញ់​១៧​ដង​។ Will Chope ត្រូវបានគេដាក់រហ័សនាមថា “អ្នកពិឃាត (Killer)” កើតក្នុងឆ្នាំ 1990 (ក្មេងជាង Yi Long ៣ ឆ្នាំ) និងមានកម្ពស់ 1m93 ល្អជាងបន្តិច ធៀបនឹង Yi Long ។

កម្លាំងរបស់ Will Chope គឺត្រូវប្រកួតក្នុង MMA ប៉ុន្តែគេយល់ព្រមប្រកួតជាមួយសង្ឃសាវលីង Yi Long តាមច្បាប់ប្រដាល់សេរី ដែលត្រូវនឹងកម្លាំងរបស់ Yi Long ដូច្នេះ គេសង្ឃឹមថា Yi Long នៅតែមានឱកាសឈ្នះ។

តែទោះជាយ៉ាងណា​ Yi Long បែរជាបានធ្វើ​ឲ្យអ្នកគាំទ្រក្បាច់គុនចិនខកចិត្តយ៉ាងខ្លាំង​បន្ទាប់ពីបានប្រកាសដកខ្លួនចេញពីការប្រកួត ដោយដែលបានលើកហេតុផលថា គាត់មានរបួសខ្លះមិនទាន់ជាសះស្បើយពេញលេញទេ ហើយការប្រកួតអាចធ្វើឱ្យគាត់ប្រឈមនឹងហានិភ័យជាច្រើន ដែលអាចសូម្បីតែពិការអស់មួយជីវិត។

ដើម្បីកុំឲ្យអ្នកនិយមលេងអ៊ីនធឺណិតខឹង Yi Long ថែមទាំងបង្ហោះ​រូបលើ​បណ្ដាញសង្គម បង្ហាញឲ្យឃើញកំណត់ត្រាវេជ្ជសាស្រ្តរបស់គាត់ បន្ទាប់ពីបានទៅមន្ទីរពេទ្យ។ Yi Long បាននិយាយថា របួសបានធ្វើឱ្យគាត់មានបញ្ហាច្រើន ហើយប្រសិនបើមិនបានព្យាបាលទាំងស្រុងទេ អាចនឹងមានផលវិបាកធ្ងន់ធ្ងរបំផុត។

តែបើទោះជា Yi Long បង្ហាញរូបថតខាងលើ ដើម្បីបង្ហាញអំពីការសម្រេចចិត្តដកខ្លួនក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណិតជាច្រើននៅតែបង្ហាញអាកប្បកិរិយាប្រមាថ ចំពោះអ្នកប្រដាល់កើតឆ្នាំ ១៩៨៧ រូបនេះ ព្រោះនេះមិនមែនជាលើកទីមួយទេ ដែលកីឡាករប្រដាល់រូបនេះដកខ្លួនភ្លាមៗ មុនពេលការប្រកួតកំពូល។

ជាក់ស្តែង​នៅឆ្នាំ ២០២០ Yi Long បានចុះកិច្ចសន្យាប្រយុទ្ធជាមួយអតីតជើងឯកចិន Ly Huyen Vu តែនៅពេលជិតដល់ថ្ងៃ​ប្រកួត​ស្រាប់តែ Yi Long ​បានលុបចោលការភ្នាល់ភ្លាមៗ ដោយមិនបានផ្តល់ការពន្យល់ច្បាស់លាស់ឡើយ។ សកម្មភាពនេះបានធ្វើឱ្យ Huyen Vu ខឹងយ៉ាងខ្លាំង ហើយអ្នកគាំទ្រក៏បានវាយប្រហារ Yi Long យ៉ាងចាស់ៗដៃ។

នៅពេលនេះ គេមិនទាន់ដឹងច្បាស់ថា Yi Long ពិតជាមានរបួសឬយ៉ាងណា ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតជាច្រើននៅតែគិតថា ជើងខ្លាំង “សាវលីងដំបូង” រូបនេះ បានឆ្លងផុតចំណុចកំពូល ហើយគាត់រកលេសដើម្បីលាក់បាំងដោយចេតនា ពីប្រយុទ្ធតាមរបៀបដែលគាត់បានធ្វើជាមួយ Ly Huyen Vu អុីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>