ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ស្នើឲ្យអូស្ត្រាលី បង្កើនការទិញអង្ករ និងកសិផលពីប្រទេសរបស់ខ្លួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឲ្យអូស្ត្រាលីបង្កើនការនាំអង្ករពីកម្ពុជា និងបើកទីផ្សារទទួលផលិតផលកម្ពុជាឲ្យបានធំទូលាយជាងមុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មឲ្យកាន់តែធំបន្ថែមទៀត។ 

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅក្នុងជួបពិភាក្សាការងារជាមួយលោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក្នុងអំឡុងពេលលោកស្រីអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ក៏បានសម្តែងនូវការរីករាយនូវភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសរីករាយដោយឃើញទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងក្នុងរង្វង់ជាង ២០០លានដុល្លារក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ មក។

ជាមួយគ្នានេះ លោកស្រី សង្ឃឹមថា នឹងមានការពង្រីក និងពង្រឹង ភាពជាដៃគូទាំងជាមួយកម្ពុជាផង និងទាំងជាមួយសហគមន៍អាស៊ានផង។ លោកស្រី ននី វង់ បានសម្ដែងនៅក្តីរីករាយ ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកស្រីបានការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ដែលទទួលបានជោគជ័យជាប្រធានអាស៊ានឆ្នាំនេះ៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>