ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាយ​របស់​លោកយាយ​ពិការ​ភ្​នែក Baba Vanga សម្រាប់​ឆ្នាំ២០២៣ ពិតជា​គួរឲ្យ​ខ្លាច​ណា​ស់

Baba Vanga ជនជាតិប៊ុលហ្គារី ពិការភ្នែកតាំងពីអាយុ១២ឆ្នាំ ត្រូវបានគេជឿថាមានសមត្ថភាពទស្សន៍ទាយពីរឿងរ៉ាវកើតឡើងនៅអនាគតយ៉ាងច្បាស់ៗ។ ជាក់ស្តែង គឺគាត់បានព្យាករណ៍ពីសោកនាដកម្ម Chernobyl ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana ការរំលាយសហភាពសូវៀត ការវាយប្រហារថ្ងៃទី៩ វិច្ឆិកា (9/11) នៅសហរដ្ឋអាមេរិក និងក៏ដូចជាចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ជាដើម។

ដោយឡែក ថ្មីៗនេះ ប៉ុស្តិ៍ទូរទស្សន៍ឯកសារអឺរ៉ុប Sky HISTORY បានចេញផ្សាយការព្យាករណ៍របស់ព្យាការីពិការភ្នែក Vanga ដែលត្រូវបាននិយាយទាក់ទងឆ្នាំ ២០២៣ នឹងក្លាយជាឆ្នាំដែលមានព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាចជាច្រើនដូចជា៖

ព្យុះព្រះអាទិត្យដ៏សាហាវ នឹងអាចកើតមាន?

ការព្យាករណ៍ដ៏គួរឱ្យព្រួយបារម្ភបំផុតមួយរបស់ Baba Vanga សម្រាប់ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងព្យុះព្រះអាទិត្យ ដែលអាចមានផលវិបាកមហន្តរាយ។ ពាក្យ «ព្យុះព្រះអាទិត្យ» គឺសំដៅលើបាតុភូតមួយចំនួននៅលើផ្ទៃព្រះអាទិត្យ។ ក្នុង​ចំណោម​នោះ​ មាន​ពន្លឺ​ព្រះអាទិត្យ​ដែល​បាន​មក​ពី​ការ​ផ្ទុះ​វិទ្យុសកម្ម​ដ៏​មាន​ឥទ្ធិពល ​ដែល​បញ្ចេញ​រលក​ហ្វូតុន​ មក​កាន់​ផែនដី។

លើសពីនេះ ការផ្ទុះប្លាស្មាដ៏ធំ បណ្តាលឱ្យមានព្យុះ geomagnetic ដែលមានសមត្ថភាពបញ្ឆេះបណ្តាញថាមពល និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។

ជាប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ព្យុះព្រះអាទិត្យដ៏ធំបំផុត ដែលបានកត់ត្រា បានកើតឡើងក្នុងឆ្នាំ១៨៥៩៖ គឺព្រឹត្តិការណ៍ Carrington ។ ព្រឹត្តិការណ៍ Carrington បានបង្ហាញពីរបៀបដែលព្រះអាទិត្យអាក្រក់ សម្រាប់មនុស្សជាតិ។

ព្រឹត្តិការណ៍នេះ បានឆាបឆេះប្រព័ន្ធអគ្គិសនីនៅទូទាំងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានអគ្គីភ័យនៅក្នុងអគារជាច្រើន និងបានបញ្ជូនអ័ររ៉ារ៉ា ទៅឆ្ងាយទៅភាគខាងត្បូងប្រទេសគុយបា។

អ្នកជំនាញជឿថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក អាចនាំឱ្យមានការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនឆ្នាំ បង្កឱ្យមានភាពវឹកវរក្នុងសង្គម និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ ធ្លាក់ចូលទៅក្នុងវិបត្តិ។ .

បណ្ឌិតសភាវិទ្យាសាស្ត្រជាតិរបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណផលប៉ះពាល់សេដ្ឋកិច្ចនៃព្រឹត្តិការណ៍ព្យុះកំបុតត្បូង ដែលស្រដៀងនឹង Carrington អាចលើសពី 2 trillion ដុល្លារ និងបង្កឱ្យមានវិបត្តិសកល ដោយសារតែការបរាជ័យបណ្តាញអគ្គិសនីដ៏ធំ។

តើអាចកើតមានអាវុធជីវសាស្រ្ត?

លោកស្រី Baba Vanga ព្យាករណ៍ពីការសាកល្បងអាវុធជីវសាស្រ្ត ដែលធ្វើឡើងដោយប្រទេសដ៏ធំមួយនៅឆ្នាំ ២០២៣។ ការព្យាករណ៍របស់លោកស្រី Vanga នេះត្រូវបានចាត់ទុកថា «សមស្របសម្រាប់បរិបទនយោបាយបច្ចុប្បន្ន»។

ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ដឹងពីប្រទេសពិតប្រាកដដែលហោរាពិការភ្នែករូបនេះ សំដៅទៅលើ ឬភាពធ្ងន់ធ្ងរនៃការទស្សន៍ទាយនេះទេ។ សំណួរក៏ចោទសួរថា តើការទស្សន៍ទាយនោះអាចទាក់ទងនឹងវីរុស ដែលជាប្រភេទវីរុសដែលគេចចេញពីមន្ទីរពិសោធន៍ដែរឬទេ?។

ការវាយប្រហាររបស់ពួក Alien?

Baba Vanga បាន​ប្រមើល​ឃើញ​ពិភព​លោក​មួយ​ដែល​គ្រប​ដណ្តប់​ក្នុង​ភាព​ងងឹត ​បន្ទាប់​ពី​ការ​លុកលុយ​របស់​ពួកមនុស្ស Alien។ លោកយាយ Vanga បានបន្ថែមនៅក្នុងការទស្សន៍ទាយមួយផ្សេងទៀតថា គន្លងរបស់ផែនដីអាច «ផ្លាស់ប្តូរ»។

ប្រសិនបើរឿងនេះកើតឡើង អាកាសធាតុនៅលើផែនដីនឹងផ្លាស់ប្តូរយ៉ាងខ្លាំង។ ជាឧទាហរណ៍ ប្រសិនបើផែនដីផ្លាស់ទីទៅជិតព្រះអាទិត្យ វានឹងទទួលរងនូវការកើនឡើងនៃវិទ្យុសកម្ម និងសីតុណ្ហភាពកើនឡើងយ៉ាងខ្លាំង។

ប្រសិនបើវាផ្លាស់ទីទៅឆ្ងាយ ពិភពលោកអាចនឹងធ្លាក់ចូលទៅក្នុងយុគសម័យទឹកកក ជាមួយនឹងភាពងងឹតកើនឡើងជាច្រើនម៉ោង។

តែជាមួយគ្នានេះ Sky HISTORY ក៏បានវាយតម្លៃថា ការទស្សន៍ទាយរបស់ព្យាការី Baba Vanga គឺ «មានការភ័ន្តច្រឡំ និងមិនអាចផ្ទៀងផ្ទាត់បាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>