ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន! រូបសំណាក១អង្គ ប្រែ​ពណ៌​ផ្កាឈូ​ក បង្ក​ការ​ភ្ញាក់ផ្អើ​ល មនុស្សម្នា​នាំគ្នា​មក​អុជ​ធូប បន់ស្រន់ ព្រោះ​ជឿ​ថា…

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពសំណាកព្រះសង្ឃ Luang PuDu (ហ្លួង ពូឌូ) ដែលមានវត្ថុតូចៗពណ៌ផ្កាឈូក គ្របដណ្តប់ស្ទើរពេញរាងកាយ និងភ្ជាប់ Caption សរសេរថា៖ «សូមសរសើរ សូម​សរសើរ​ព្រះ​ពោធិសត្វ​ដ៏​អស្ចារ្យ។ ព្រះអង្គ Luang PuDu នៅប្រាសាទព្រះពុទ្ធទាំង ៥ អង្គ, វត្ត Phra That Phasorn Kaew ខេត្ត Phetchabun»។

បើតាមលោក Saran Chantarakid Vaiyawatakorn នៅវត្ត Phra That Phasornkaew បានបង្ហើបថា រូបសំណាក Luang PuDu គឺមានច្រើនឆ្នាំមកហើយ។ សាច់​ញាតិ​របស់​គាត់​បាន​យក​មក​ថ្វាយ​ព្រះ​ចៅ​អធិការ​ Phra Ajarn Paramee ហើយព្រះចៅអធិការវត្ត ក៏បានតម្កល់ Luang Pudu ទុកក្នុងកុដិ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺក្រោយមកប្រហែល ៤-៥ ឆ្នាំមុន ស្រាប់តែមានសារីរិកធាតុពណ៌ផ្កាឈូកមួយអង្គ បានមកស្នាក់នៅជាមួយ Luang Pudu។ ដំបូង​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ ក្រោយ​មក​មាន​បរិមាណ​កើនឡើង។

ក្រោយមក នៅពេលដែលប្រាសាទព្រះពុទ្ធទាំង៥អង្គ ត្រូវបានសាងសង់រួចរាល់ ព្រះតេជគុណ Phra Arjarn Paramee ព្រះអង្គបានត្រាស់តម្កល់រូបសំណាក Luang Pudu ទុកក្នុងព្រះវិហារវិញ សម្រាប់ពុទ្ធសាសនិកជន មកគោរពបូជា។

លោក Saran Chantarakid បានបង្ហើបថា សម្រាប់អ្នកដែលមកថ្វាយបង្គំ អាចមកបានជារៀងរាល់ថ្ងៃបាន ប៉ុន្តែសូមឲ្យអ្នកដែលមកគោរពបូជា ត្រូវស្លៀកពាក់ឲ្យបានសមរម្យ ដើម្បីគោរពដល់ទីកន្លែង រួមទាំងមានភាពស្ងប់ស្ងាត់ និងសំខាន់បំផុតគឺត្រូវបន្សុទ្ធចិត្តរបស់អ្នក ការចាកចេញពីអំពើអាក្រក់ នោះនឹងជួយឲ្យអ្នកដែលថ្វាយបង្គំទទួលបានសុភមង្គលពិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>