Wednesday, April 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ឃួង ស្រេង អញ្ជើញចូលរួមក្នុងកិច្ចសន្ទនា រវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុង នៃប្រទេសអាស៊ាន ដេីម្បីចីរភាព (TOKYO-SEADS)

ក្រុងតូក្យូ៖នារសៀល ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានី ភ្នំពេញ អញ្ជើញ ចូលរួម ក្នុង កិច្ច សន្ទនា រវាង ទីក្រុង តូក្យូ និង បណ្ដា ទីក្រុង នៃ ប្រទេស អាស៊ាន ដេីម្បី ចីរភាព (TOKYO-SEADS) ដែល កិច្ច ប្រជុំ នេះ ត្រូវ បាន រៀបចំ ឡេីង បន្ទាប់ ពី កិច្ច ប្រជុំ កំពូល លេីកទី៣ នៃ បណ្ដា ញ ទីក្រុង សកល សម្រាប់ ចីរភាព G-NETS បាន បញ្ចប់ ដោយ ជោគជ័យ ។
ពី ទីក្រុង តូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងង រដ្ឋបាល និងជា អ្នក នាំពាក្យ រដ្ឋ បាល រាជធានី ភ្នំពេញ បាន បញ្ជាក់ ថា កិច្ច សន្ទនា នេះ លោកជំទាវ អភិបាល ក្រុង តូក្យូ និង អភិបាល ឬ តំណាង រាជធានី -ក្រុង នានា នៃ បណ្ដា ប្រទេស អាស៊ាន បាន ធ្វេី បទបង្ហាញ លេី ប្រធានបទ ស្តីពី “វិធានការ ទប់ ទល់ នឹង ខ្យល់ ព្យុះ ទឹក ជំនន់ និង ការ អភិវឌ្ឍ ហេដ្ឋារចនាសម្ពន្ធ ទីក្រុង ” សម្រាប់ ទីក្រុង របស់ ខ្លួន ។ ក្នុង នាម ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណះអភិបាល រាជធានី ភ្នំពេញ ឯកឧត្ដម សេង វណ្ណៈ អភិបាលរង បាន ធ្វើ បទបង្ហាញ ស្តីពី “ភាព ធន់ និងការ គ្រប់ គ្រង គ្រោះ មហន្តរាយ ធម្មជាតិ របស់ រដ្ឋបាល រាជធានីភ្នំពេញ ដេីម្បី ចីរភាព និង បរិយាប័ន្ន “។
លោកស្រី អ្នក នាំពាក្យ បាន បន្តទៀត ថា បន្ទាប់ ពី ធ្វើបទបង្ហាញ និងការ ចូលរួម មតិ យោបល់ ដេីម្បី ផ្លាស់ប្ដូរ និង ចែករំលែក បទពិសោធន៍ រវាង ទីក្រុង នីមួយៗរួមមាន (ទីក្រុង តូក្យូ និង ទីក្រុង ក្នុង តំបន់ អាស៊ាន ) រួចមក លោកជំទាវ អភិបាល ក្រុង តូក្យូ បាន ដាក់ ជូន អង្គ ប្រជុំ ពិនិត្យ និង អនុម័ត លេី សេចក្ដី ព្រាង សេចក្ដី ថ្លែងការណ៍ រួម នៃ កិច្ច សន្ទនា រវាង ទីក្រុង តូក្យូ និង បណ្តា ទី ក្រុង នៃ ប្រទេស សមាជិក អាស៊ាន ដេីម្បី ចីរភាព Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា (TOKYO-SEADS) ដោយ ផ្តោត លើ ប្រធានបទ សំខាន់ គឺ “វិធានការ ទប់ ទល់ នឹង ខ្យល់ ព្យុះ និង ទឹក ជំនន់ និងការ អភិវឌ្ឍ ហេដ្ឋារចនាសម្ពន្ធ ទីក្រុង ដេីម្បី បង្កើត ទីក្រុង ប្រកប ដោយ ភាព ធន់ និង ចីរភាព”។
មុននឹង បញ្ចប់ លោកជំទាវ អភិបាល ក្រុង តូក្យូ ក៏បាន ជម្រាប ជូនអំពី កម្មវិធី នៃ កិច្ច ប្រជុំ មន្ត្រី បច្ចេកទេស ជាន់ខ្ពស់ របស់ G-NETS នឹង គ្រោង នឹងរៀបចំ ធ្វើ ឡើង នៅ ខែ ឧសភា ឆ្នាំ ២០២៧ និង កិច្ច ប្រជុំ កំពូល លេីកទី ៤ របស់ G-NETS នឹង ធ្វើ នៅឆ្នាំ ២០២៨ ហើយ លោកស្រីអភិបាល ក្រុងបាន អញ្ជើញ ឯកឧត្តម លោកជំទាវ អភិបាល រាជធានី -ក្រុង និង មន្ត្រី ជាន់ ខ្ពស់ ពាក់ព័ន្ធ ទាំង អស់ ចូលរួម ក្នុង ប្រជុំ ដ៏មាន សារ:សំខាន់ ទាំង នោះ បន្ត ទៀត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×