Thursday, April 30, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ រក្សាសាលក្រមរបស់សាលាដំបូង និងមិនឱ្យឯកឧត្តម កឹម សុខា ចាកចេញពីប្រទេស៥ឆ្នាំ

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសសាលដីកា ដោយសាររក្សាសាលក្រមរបស់សាលាដំបូង លើសំណុំរឿងឯកឧត្តម កឹម សុខា និងមិនឱ្យឯកឧត្តមចាកចេញពីប្រទេសរយៈពេល៥ឆ្នាំ ។
ឯកឧត្តម កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរទៀតផង ។
លោកផែង ហេង បានថ្លែងថា ប្រកាសសាលដីកា ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ សម្រេច ៖
តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល
បន្ថែម ៖ ហាមការចាកចេញពីប្រទេសកម្ពុជា រយៈពេល ៥ឆ្នាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot
×