Tuesday, May 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ កម្ពុជា បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចចាកចេញជាឯក តោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU2001) ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជានិងថៃ

ភ្នំពេញ ៖ កម្ពុជាសម្តែងការសោកស្តាយជាថ្មីម្តងទៀតចំពោះការសម្រេចចិត្តរបស់ភាគីថៃ ស្តីពីការបញ្ចប់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជានិងថៃ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នឹងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជម្រើសអ្វីប្រសើរជាងការផ្តើមគំនិតជំរុញនូវយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬជាភាសាអង់គ្លេសហៅថា Compulsory Conciliation under the United Nations Convention on the Law of the Sea ដែលបានសម្រេចនៅឆ្នាំ ១៩៨២។

ឯកឧត្តម បានបន្តថាទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់ឬដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ នេះ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ ហើយការសម្រេចចិត្តជ្រើសរើសយកយន្តការការផ្សះផ្សារដោយបង្ខំក្រោម UNCLOS បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចចាកចេញជាឯក តោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU2001)។ បើទោះបីជាយ៉ាងណា ការដកខ្លួនជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែន​សមុទ្រ​​​របស់​កម្ពុជានោះទេ។

នៅថ្ងៃនេះគណៈរដ្ឋមន្ត្រីថៃ បានអនុម័តនូវសេចក្តីសម្រេចស្ដីពីការបញ្ចប់​នូវអនុស្សា​រណៈ​យោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្រ​រួមគ្នារ​វាង​កម្ពុជា និងថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា អនុស្សារណៈយោគ​យល់គ្នាឆ្នាំ២០០១ នេះគឺជាក្របខណ្ឌតែមួយ​គត់រវាង​ប្រទេស​ទាំងពីរ ដើម្បីដោះស្រាយ​ដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាទាមទារ ត្រួតគ្នាក្នុងដែន​សមុទ្រ​រវាង​កម្ពុជា និងថៃ ក៏ដូចជាដោះស្រាយ​បញ្ហាព្រំដែន​សមុទ្ររវាងប្រទេសទាំងពីរ។ 

«កម្ពុជា​ចាត់​ទុកថាការបញ្ចប់ ឬក៏ការដកខ្លួនចេញ​ពី​អនុស្សាណៈឆ្នាំ២០០១ នេះគឺជាការ​ដើរចេញ​ពី​ឆន្ទៈនយោ​បាយដែលសម្រេចឱ្យ​ប្រទេស​យើងទាំងពីរ​កំណត់នូវក្របខណ្ឌ​មួយ​ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើ​ច្បាប់​អន្តរជាតិ នូវបញ្ហាដូចបាន​ជម្រាបជូនខាងលើពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាផង និងការដោះស្រាយបញ្ហា​ព្រំដែន​សមុទ្រជាមួយគ្នាផង»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខការទូតកម្ពុជា តាមរយៈសេចក្តីថ្លែអការណ៍បន្ទាន់មួយនៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាសម្ដែងការសោកស្ដាយជាថ្មីម្ដងទៀត ចំពោះ​ការសម្រេចចិត្តនេះ។​ 

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាការឆ្លើយ​តបទៅ​នឹងការបញ្ចប់នៅអនុ​ស្សា​​​រណៈឆ្នាំ២០០១ នេះកម្ពុជា មិនមានជម្រើស​អីប្រសើរ​ជាងការផ្ដើមគំនិតជំរុញ​នូវ​យន្ត​ការផ្សះផ្សារដោយបង្ខំក្រមអនុសញ្ញាអង្គការសហជាតិស្ដីពីច្បាប់សមុទ្រ ដែលបាន​សម្រេច​នៅឆ្នាំ១៩៨២។

ឯកឧត្តមប្រាក់ សុខុន បានបញ្ជាក់ថា ការសម្រេចជ្រើសរើសយកយន្តការផ្សះ​ផ្សារដោយប​ង្ខំ​​ក្រម UNCL​OS ជាការបញ្ជាក់សារ​ជា​ថ្មី​នូវការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះ​ស្រាយគ្រប់វិវាទ​ទាំង​អស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី និងផ្អែកទៅលើច្បាប់​អន្តរជាតិ។

ទោះជាយ៉ាងណាក៏ដោយ ការដកខ្លួន ឬបញ្ចប់របស់ថៃនេះ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជានៅលើដែនសមុទ្ររបស់ខ្លួននោះទេ! ហើយការសម្រេចជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំ បញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាង ដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ”។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃ អនុម័តសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១។

“អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ គឺជាក្របខណ្ឌតែមួយគត់ រវាងប្រទេសយើងទាំងពីរដើម្បីដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ នូវបញ្ហាទាមទារត្រួតគ្នានូវដែនសមុទ្រ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាចាត់ទុកថាការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សរណៈនេះ គឺជាដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិពាក់ព័ន្ធនឹងដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃផង និងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយគ្នាផង”៕រក្សាសិទ្ធដោយ៖សុទ្ធលី

×