ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងការបញ្ចប់ជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទាក់ទងនឹងតំបន់ដែនសមុទ្រទាមទារត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០១។
លោកជំទាវរដ្ឋមន្ត្រីស្តីទី ក៏បានធ្វើបច្ចុប្បន្នភាពជូនអង្គទូតអំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។ រក្សាសិទ្ធដោយ៖សុទ្ធលី









