Friday, May 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន៖ ៣សប្តាហ៍មុនខ្ញុំនិពន្ធចម្រៀងមួយបទ ដែលមានចំណងជើងបាយម្ហូបស្រីដាំ ដែលរំលឹកដល់៥១ឆ្នាំមុន គ្រូពេទ្យក្រមុំដាំស្លផ្ទាល់ដៃឲ្យកម្លោះយោធា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៨ខែឧសភាឆ្នាំ២០២៦នេះបានមានប្រសាសន៍ថា ៖៣សប្តាហ៍មុនខ្ញុំនិពន្ធចម្រៀងមួយបទដែលមានចំណងជើងបាយម្ហូបស្រីដាំដែលរំលឹកដល់៥១ឆ្នាំមុនគ្រូពេទ្យក្រមុំដាំស្លផ្ទាល់ដៃឲ្យកម្លោះយោធាក្នុងខែសីហា១៩៧៥ដែលពេលនោះខ្ញុំធ្លាក់ខ្លួនពិការភ្នែកឆ្វេងទៅហើយតែគាត់នៅតែទទួលខ្ញុំឲ្យសម្រាកនៅមន្ទីរពេទ្យដែលគាត់ទទួលខុសត្រូវនៅឃុំឈូកស្រុកក្រូចឆ្មានិងដាំស្លផ្ទាល់ដៃឲ្យខ្ញុំទទួលទានទៀតផង។

សូមបញ្ជាក់ថា ខ្ញុំចូលមន្ទីរពេទ្យនេះមិនមែនជាអ្នកជម្ងឺទេតែជាភ្ញៀវរបស់ប្រធានមន្ទីរពេទ្យដែលក្រោយមកបានក្លាយជាភរិយារបស់ខ្ញុំ។
ម្សិលមិញ ខ្ញុំទទួលបានរូបថតប៉ុន្មានសន្លឹកដែលគាត់ធ្វើម្ហូបកាលពីឆ្នាំ២០០១ពេលទស្សនាវដ្តីបរទេសមកសម្ភាសគាត់ពេលកំពុងដាំស្ល។
ក្មេងស្រីដែលគាត់កន្តៀតគឺជាចៅស្រីទី១ដែលទើបមានអាយុជាងមួយខួបដែលតែងតែនៅជាមួយជីដូនជីតា។

ដោយសារគាត់ដាំស្លឲ្យខ្ញុំទទួលទានតាំងពីនៅកម្លោះក្រមុំនិងបន្តរៀបចំបាយម្ហូបឲ្យខ្ញុំគ្រប់ពេលរហូតសព្វថ្ងៃនិងក្រោយទទួលបានរូបនេះ
ខ្ញុំសូមប្រសិទ្ធនាមគាត់ថា(ចុងភៅម្ហូបឆ្ងាញ់)។សង្ឃឹមថាគាត់មិនបានមើលការបង្ហោះសារនេះទៅចុះព្រោះខ្ញុំមិន
បានសុំការយល់ព្រមពីគាត់លើឈ្មោះនេះទេ។សូមអរគុណចុងភៅម្ហូបឆ្ងាញ់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×