ភ្នំពេញ ៖ សារពីឯកឧត្តម អ៊ូអិណុ អាត់ស៊ុស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី៨ខែឧសភាឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា
ខ្ញុំសូមស្វាគមន៍ចំពោះជំនួបត្រីភាគីដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា រវាងភាគីប្រធានអាស៊ាន ហ្វីលីពីន កម្ពុជា និងថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
ឯកអគ្គរាជទូតអ៊ូអិណុ បានបញ្ជាក់ថា ” ខ្ញុំក៏សូមស្វាគមន៍ផងដែរ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង និងបានពិភាក្សាគ្នាអំពីវិធានការកសាងទំនុកចិត្តនាពេលអនាគត។ ខ្ញុំសូមសម្តែងនូវសេចក្តីគោរពចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ាន”។ រក្សាសិទ្ធដោយ៖សុទ្ធលី



