ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៧ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជំនួសមុខអោយ តំណាងរាស្ត្រទាំង ១២៥ រូប ដែលជាតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានបង្ហាញជំហរ ៖
- គាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរម៉ឺងម៉ាត់ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ (ទាំងដែនទឹក និងដែនគោក) តាមរយៈយន្តការ
សន្តិវិធីដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ - រដ្ឋសភាកម្ពុជាសូមអំពាវនាវដល់បងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស បន្តរួបរួមគ្នាជាធ្លុងមួយ ក្រោមស្មារតីស្នេហាជាតិស្មោះត្រង់ ជឿជាក់ គាំទ្ររាជរដ្ឋាភិបាល ដើម្បីការពារបូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេថៃ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី
- សូមស្តាប់ប្រសាសន៍សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សូដារី ប្រធានរដ្ឋសភា តាមរយៈវីដេអូខាងក្រោមដូចតទៅ៖















