ភ្នំពេញ ៖ ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាំយកសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» មកដាក់ចូលក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំ លើកទី៥ នាពេលនេះ ដែលបានសម្រេចអនុម័តដោយសំឡេង៥៨ លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល ដែលប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នេះពុំបង្កផលអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ផ្ទុយទៅវិញច្បាប់នេះនឹងបង្កើតនូវធនធានទ្រព្យសម្បត្តិជាតិ និង ផ្តល់ឱកាសឱ្យយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មានកាយសម្បទារឹងមាំ មានជំនាញ វិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងក្លាយជាធនធានមនុស្សដែល ស្ថាប័នរដ្ឋ ឯកជនចង់បានយកទៅបម្រើការ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះអង្គព្រឹទ្ធសភា ជាពិសេសឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល ដែលមានក្រសួងការពារជាតិជាសេនាធិការ នាំយកសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» មកដាក់ចូលក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំ លើកទី៥ នាពេលនេះ ដែលបានសម្រេចអនុម័តដោយសំឡេង៥៨ លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នេះពុំបង្កផលអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ផ្ទុយទៅវិញច្បាប់នេះនឹងបង្កើតនូវធនធានទ្រព្យសម្បត្តិជាតិ និង ផ្តល់ឱកាសឱ្យយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មានកាយសម្បទារឹងមាំ មានជំនាញ វិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងក្លាយជាធនធានមនុស្សដែល ស្ថាប័នរដ្ឋ ឯកជនចង់បានយកទៅបម្រើការ។
ប្រមុខការពារជាតិកម្ពុជាបានពន្យល់បន្ថែមថា យុវជនយើងដែលជាប់កាតព្វកិច្ចយោធា គឺមិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេជាពិសេសក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លានពាន។ ក្រៅពីនេះយុវជនដែលជាប់ការតព្វកិច្ចយោធានឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមដែលអាចក្លាយជាធនធានមនុស្សរបស់ជាតិ និងជាកម្លាំងជួយទៅដល់វិស័យការពារជាតិបន្ថែមទៀត។ នេះជាប្រសាសន៍នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦៕ រក្សាសិទ្ធដោយ៖សុទ្ធលី





























