អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ ការងាររបស់អ្នកដំណើរការទៅយ៉ាងរលូន និងទទួលបានការកោតសរសើរពីថ្នាក់លើ។ បើមានគម្រោង ឬគំនិតថ្មីៗ អំឡុងពេលនេះជាឱកាសល្អបំផុតក្នុងការបង្ហាញ ឬចាប់ផ្តើមអនុវត្ត ព្រោះភាគរយជោគជ័យមានខ្ពស់ណាស់។
អ្នកប្រកបមុខរបររកស៊ីជួញដូរ៖ ថ្ងៃនេះជាថ្ងៃកាក់កបខ្លាំង! លោកអ្នកមានភ្ញៀវថ្មី ចាស់ចូលមកជាហូរហែរ ចំណេញបានប្រាក់កាសក្រាស់ក្រែល។ បើមានបំណងចង់ពង្រីកមុខរបរ ឬបោះទុនបន្ថែម គឺអាចធ្វើទៅបានដោយមិនខកបំណងឡើយ។


