អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ កិច្ចការងារទាំងឡាយដំណើរការទៅមុខដោយរលូន។ ដោះស្រាយបញ្ហាចាស់ៗបានជោគជ័យ និងមានឱកាសបានបង្ហាញសមត្ថភាពទាក់ទាញភ្នែកថ្នាក់លើ។ អាចនឹងទទួលបានព័ត៌មានល្អទាក់ទងនឹងការឡើងតំណែង ឬប្រាក់ខែ។
អ្នកប្រកបមុខរបររកស៊ីជួញដូរ៖ ការជួញដូរមានភាពរស់រវើកខ្លាំង អតិថិជនចាស់ថ្មីមកគាំទ្រមិនដាច់។ បើមានគម្រោងចង់ចរចាពាណិជ្ជកម្ម ចុះកិច្ចសន្យា ឬបើកសាខាថ្មី ថ្ងៃនេះជាថ្ងៃមហាសិរីសួស្តី ធ្វើអ្វីក៏រលូនដែរ។


