Friday, June 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាសីឆ្នាំ កុរថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ កិច្ចការងារអាចនឹងមានភាពស្មុគស្មាញ ឬមានការយឺតយ៉ាវជាងសព្វដង។ គួរប្រុងប្រយ័ត្នខ្ពស់ចំពោះការចាញ់បោកពាក្យសម្តីអូសទាញ ឬការយល់ច្រឡំជាមួយមិត្តរួមការងារ។ មុននឹងចុះហត្ថលេខា ឬសម្រេចចិត្តលើឯកសារណាមួយ ត្រូវពិនិត្យឲ្យបានល្អិតល្អន់បំផុត។

អ្នកប្រកបមុខរបររកស៊ីជួញដូរ៖ ការជួញដូរថ្ងៃនេះហាក់មានភាពរអាក់រអួលបន្តិច អតិថិជនមិនសូវកុះករដូចមុនឡើយ។ មិនទាន់ជាឱកាសល្អក្នុងការបោះទុនធំ ពង្រីកមុខរបរ ឬឱ្យដទៃខ្ចីប្រាក់កាសឡើយ ព្រោះងាយនឹងជួបហានិភ័យខាតបង់ ឬទារមកវិញបានដោយលំបាក។

×