ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលីជួយពង្រឹងសក្តានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទីពីរនៅលើពិភពលោក ប៉ុន្តែមានតែ ៥ ភាគរយប៉ុណ្ណោះនៃទិន្នផលសរុបដែលត្រូវបានកែច្នៃនៅក្នុងប្រទេស។ ការខ្វះខាតសមត្ថភាពកែច្នៃក្នុងស្រុកនេះ ធ្វើឱ្យកម្ពុជាបាត់បង់ចំណូលសក្តានុពលជាង ១២៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈដែលកសិករ និងពាណិជ្ជករនៅតែប្រឈមនឹងហានិភ័យពីការប្រែប្រួលតម្លៃទីផ្សារ។នេះបើតាមការចេញផ្សាយរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជានាថ្ងៃទី៧ខែសីហាឆ្នាំ២០២៦នេះ។

អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Olam Food Ingredients (ofi) ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មសកល មានចំណែកពី ២០ ទៅ ២៥ ភាគរយនៃទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក ដើម្បីបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៨០ តោនក្នុងមួយថ្ងៃ និងជំរុញការវិនិយោគរហូតដល់ ១០ លានដុល្លារអាមេរិកក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
អូស្ត្រាលីបន្តប្តេជ្ញាទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដែលបង្កើតការងារ និងគាំទ្រដល់អាជីវកម្ម ដើម្បីជួយកម្ពុជាកសាងសេដ្ឋកិច្ចរឹងមាំ និងវិបុលភាព។ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>