ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ខេត្តបាត់ដំបង តម្កល់ទណ្ឌកម្ម បុរសកសិករ ២ រូប ជាប់គុក ក្នុងម្នាក់ៗ ៦ ឆ្នាំ ពាក់ព័ន្ធនឹងការថតរូបភាព ស្ពានអូរជីក បង្ហោះបង្ហាញ លើហ្វេសប៊ុក ខណៈ ពេលកំពុងតែ កើតមានជម្លោះព្រំដែនកម្ពុជា-ថៃ បណ្តាលឱ្យ យន្តហោះចម្បាំងសៀម ទម្លាក់គ្រាប់បែក ចំខូចខាតខ្ទេចខ្ទី !!

ខេត្តបាត់ដំបង: សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៦ បានប្រកាស សាលដីកា លើបណ្ដឹងឧទ្ធរណ៍របស់ បុរសកសិករ ជាប់ចោទ ចំនួន ២ នាក ដែលត្រូវបាន សាលាដំបូងខេត្តសៀមរាប កាត់ទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការថតរូបភាព ស្ពានអូរជីក ដែលមានទីតាំងស្ថិតនៅក្នុងព្រំប្រទល់ដែន នៃ ខេត្តឧត្ដរមានជ័យ និង ខេត្តសៀមរាប និង បាន បង្ហោះ បង្ហាញ នៅលើបណ្ដាញព័ត៌មានសង្គម (ឬ ហ្វេសបុក) (Facebook) ខណៈ ពេល ដែលមានការ ការប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា និង ថៃ បានកំពុងតែកើតឡើង នៅ តាមបណ្តោយព្រំដែន កម្ពុជា-ថៃ បណ្តាលឱ្យ យន្តហោះចម្បាំងសៀម ទម្លាក់គ្រាប់បែក ចំ ខូចខាត បាក់បែក ខ្ទេចខ្ទី។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង បានថ្លែងឱ្យដឹង នៅក្នុងអង្គសវនាការថា: ជនជាប់ចោទទាំង២ រូបនេះ មានឈ្មោះ ហ៊ុន ហុង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ម៉ិក ឌៀប ភេទ ប្រុស អាយុ ៣៣ ឆ្នាំ។ អ្នកទាំង២ មានមុខរបរ ជា កសិករ មានទីលំនៅ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនជាប់ចោទទាំង២ ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៦ សម្រេចផ្តន្ទាទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ៦ ឆ្នាំ ពីបទ: ប៉ុនប៉ងប្រមូលព័ត៌មានជាអាទិ៍ ដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិ មាត្រា ២៧ និង ៤៤៦ នៃ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។ តែពួកគេ បានប្តឹងឧទ្ធរណ៍។

ពួកគេទាំងពីរនាក់ ត្រូវចាប់ឃាត់ ដោយសមត្ថកិច្ចនគរបាលជំនាញ នៅក្រុង សំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៦ បន្ទាប់ពី ពួកគេ បានថតរូបភាព នៃ ស្ពានបូរាណខ្មែរមួយ ដែលមានឈ្មោះថា: ស្ពានអូរជីក ស្ថិតនៅក្នុងព្រំប្រទល់ដែន នៃ ខេត្តឧត្ដរមានជ័យ និង ខេត្តសៀមរាប និង បាន បង្ហោះបង្ហាញ នៅលើបណ្ដាញព័ត៌មានសង្គម (ឬ ហ្វេសបុក) (Facebook)  ខណៈ ពេល ដែលការប្រយុទ្ធប្រឆាំង រវាងកងទ័ពកម្ពុជា និង ថៃ កំពុងតែកើតឡើង នៅព្រំដែន កម្ពុជា-ថៃ នាពេលនោះ។

ប្រហែលជា ២ ថ្ងៃក្រោយមក និង បន្ទាប់ពីការបង្ហោះ រូបភាព នៃ ស្ពានអូរជីកនោះ, យន្តហោះចម្បាំង F-14 របស់ទាហានសៀម បានហោះមកទម្លាក់គ្រាប់បែកចំ កណ្តាលស្ពាន បណ្តាលឱ្យ បាក់ស្រុត និង រងកា ខូចខាត យ៉ាងធ្ងន់ធ្ងរបំផុត៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>