ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករជាប្តី ចាក់សម្លាប់ប្រពន្ធនៅភូមិដកវ៉ាន ខេត្តតាកែវ ហើយរត់គេច​ខ្លួន​បាត់

ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ត្រូវ​បាន​ប្ដី​ប្រើ​កាំបិត​ចាក់​ បណ្តាល​ឱ្យ​​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម ក្រោយ​ពេល​​ធ្វើសកម្មភាព​​រួច​ ឃាតករជាប្តី បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ ។ ដែលករណីឃាតកម្មនេះ​បានបង្កការភ្ញាក់ផ្អើល​​កើតឡើង​នៅ​​វេលា​ម៉ោង​១១:៤០​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ​សីហា ឆ្នាំ២០២៦​នេះ ស្ថិត​នៅ​ភូមិ​ដក​វ៉ា​ន ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ។

លោក​វរសេនីយ៍ឯក​ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​បានឱ្យដឹង​ថា​ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​និល សុភា អាយុ​៥០​ឆ្នាំ​ ត្រូវ​ឃាតករ​ជា​ប្តី​ចាក់​ចំ​ដើមទ្រូង​ចំនួន​២​កាំបិត​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​ ។ ចំណែក​ជន​ដៃដល់​ជា​ប្តី​មានឈ្មោះ​ ជុំ ផូ​រ អាយុ​៤៨​ឆ្នាំ​ ជា​អ្នករត់​ម៉ូតូឌុប​ ក្រោយ​ពេល​កើតហេតុ​ បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ​។ គ្រួសារមួយនេះ​​ មានកូន​ប្រុស​ម្នាក់​នៅ​ក្នុង​បន្ទុក​​ ។

ប្រជាពលរដ្ឋ​រស់​​នៅ​ក្បែ​រ​ផ្ទះ​ស្ត្រី​រង​គ្រោះ​បាន​នាំ​គ្នា​​ប្រាប់​ឱ្យដឹង​​ថា ​ជីវិត​គ្រួសារ​មួយ​នេះ​គឺ​រស់នៅ​មិនសូវ​ចុះ​សម្រុង​​នឹង​គ្នានោះ​ទេ​ គឺ​ដោយសារ​ជន​ដៃដល់​ជា​ប្តី​នោះ​បាន​ប្រច័ណ្ឌ​ប្រពន្ធ​ណាស់ និង​​មានរឿង​ឈ្លោះ​គ្នា​មិន​ឈប់​ឡើយ​ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា​ ជន​ដៃដល់​ជា​ប្តី​បាន​ជិះ​ម៉ូតូ​ហុងដា សេ១២៥ ស៊េរី​ឆ្នាំ​២០២០​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ តាកែវ ​៤៨៥៨​ រត់គេច​ខ្លួនបាត់ ។​

បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រ​ពៃ​​ណី ។ ចំណែក​ជន​ដៃដល់​ជា​ប្តី ត្រូវបាន​​កំលាំង​ជំនាញ​​កំពុង​​តាម​ស្រាវជ្រាវ ​ដើម្បី​​ចាប់ខ្លួន​មក​​​ចាត់ការតាមនីតិវិធី​​ ឱ្យទាល់តែ​បាន​ ៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>