ខេត្តបន្ទាយមានជ័យ៖ តំណាងអយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០២៦ បានសម្រេចចោទប្រកាន់ លោកគ្រូបង្រៀន នៅកម្រិត វិទ្យាល័យម្នាក់ ជាប់ពាក់ព័ន្ធនឹង ករណីប្រទូស្តកេរ្តិ៍ខ្មាសលើកុមារីម្នាក់ នៅក្នុងប៉ោយប៉ែត។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប បានឱ្យដឹងថា:
ជនសង្ស័យ រូបនេះ មាន ឈ្មោះ ជេស សង្អៃ ភេទ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាគ្រូបង្រៀននៅវិទ្យាល័យប៉ោយប៉ែតក្រុង ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: ប្រទូស្តកេរ្តិ៍ខ្មាស មានស្ថាន ទម្ងន់ទោស តាមបញ្ញត្តិ មាត្រា ២៤៦ នៃ ក្រមព្រហ្មទណ្ឌ និង អាច ប្រឈមនឹងការផ្តន្ទាទោស ជាប់គុក យ៉ាងហោចណាស់ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចសាលាវិទ្យាល័យប៉ោយប៉ែតក្រុង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យត្រូវបាន ចាប់ឃាត់ខ្លួន ដោយយោងតាម បណ្តឹងរបស់ កុមារីរងគ្រោះ ម្នាក់ អាយុ ១៦ ឆ្នាំ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅ ឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្ត ដើម្បី រងចាំ សវនាការ តាម នីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






