ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នរគបាលខេត្ដកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ២នាក់​ករណីកាប់ប្លន់ម៉ូតូនៅផ្លូវជាតិលេខ៣

​
ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់​ពីលោកឧត្ដម​សេ​នីយ៍​ទោ​ ឃឹម​ សុ​កខៃ​ ស្នងការនគរបា​លខេត្តកំព​ង់ស្ពឺ​ ផែនការងារព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ការិ​យាល័យព្រហ្មទណ្ឌកំរិតធ្ងន់​ និ​ង​អធិការ​ដ្ឋាននគរបាលស្រុក​គង​ពិ​សី​ ដឹកនាំដោយលោកវរ​សេ​នីយ៍​ឯ​ក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បានធ្វេីការចុះស្រាវជ្រាវករណីលួចមានស្ថានទម្ងន់ទោ​ស(កាប់ប្លន់យកម៉ូតូនិងសម្ភារៈមួយចំនួន)​នៅ​ចំណុចផ្លូវជាតិលេខ៣ គី​ឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូ​មិ​ព្រៃស្ដេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៨ ខែសី​ហា ឆ្នាំ២០២​៦ វេលាម៉ោង១៥និង​៤​៥នាទី តាមការបញ្ជាក់ឱ្យដឹង​ ថាក្រុមជន​ល្មេីសនិងបក្ខពួ​កមានគ្នាច្រេីននាក់ហេតុការណ៍បង្ករឡើងដោយជនមិនស្គា​ល់អត្តសញ្ញាណ​ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌​ខ្មៅ ឆ្នាំ​២​០២៦ គ្មានស្លាកលេខ តាមពី​ក្រោ​យមកពីទិស​ខាងជើងទៅទិសខាងត្បូងបានធ្វើសកម្មភាពយកកាំបិ​តផ្គាក់កាប់ម៉ូតូជនរងគ្រោះ ម៉ាកហុងដាសេ១២៥​ពណ៌​ខ្មៅឆ្នាំ២០២៦​ស្លា​កលេខភ្នំពេញ1lZ.2078 បណ្ដា​លឲ្យដួលរួចយកកាំបិតផ្គាក់ ដេញកាប់តែម្ដង។ ជនរងគ្រោះឈ្មោះ ចក់ ពិសិដ្ឋ ភប្រុស ១៧ឆ្នាំ ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត (រងរបួសដៃខាងស្ដាំ ជើ​ងខាងឆ្វេង និង ខ្នង)ឈ្មោះ ណាក់ សាវីន ប្រុស ១៨​ឆ្នាំ​(​ រងរបួ​សខ្នងខាងក្រោយដេរ៤ថ្នេ កែងដៃខាងស្ដាំ និងជើងខាងឆ្វេង)​ឈ្មោះ អុឹម ពៅ ប្រុស ២២ឆ្នាំ ឃុំស្ទឹង​កែវ ស្រុកទឹកឈូ ខេត្តកំពត (រងរបួសចង្កា ដៃ និងជើងទាំងសងខាង) សម្ភារៈបាត់បង់មានទូរស័ព្ទដៃ១ គ្រឿ​ង,កាបូបស្ពាយ១(កាបូបដាក់ខោអាវ)។ ដោយបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យ​ការ​ កំលាំងបាន​ស្រាវជ្រាវរហូតកំណត់បានមុខស​ញ្ញា​និងឃាត់ខ្លួនបាន២នាក់​គេចខ្លួន​១នាក់​ឈ្មោះ ផា ភាព ប្រុស​ ២៥​ឆ្នាំ​ ភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបា​ទី ឈ្មោះ ឡេង រិទ្ធហៅង៉ោក ប្រុ​ស​ ១៩ឆ្នាំ​ ភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក បច្ចុប្បន្នមកជួលបន្ទប់នៅភូមិស្វា​យទាប ឃុំអង្គពពេល ស្រុកគង​ពិសី​ ដេីម្បីចាំលួចនិងប្លន់​។ បច្ចុប្បន្នមុខសញ្ញាជនសង្ស័យខាងលេីរួមជា​មួយវត្ថុតា​ងកំលាំងអធិការនគរបាលស្រុកគងពិសីបានកំពុងតែដំណេីរការនីតិវិធី​ បញ្ជូនទៅការិយាល័យព្រហ្មទ​ណ្ឌខេត្ដចាត់ការតាមនីតិវិធី​៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>