គិតត្រឹមវេលាថ្ងៃត្រង់ក្នុងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានរកឃើញសាកសពយុវជនទាំង៣នាក់ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូក(ង) ។
សាកសពយុវជនទាំង៣នាក់ទី១៖ ឈ្មោះ.ហួន ភិនុត ភេទប្រុសអាយុ១៤ឆ្នាំ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ។
២៖ ឈ្មោះ ឡុង សត្យា ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ!។
និងទី៣៖ ឈ្មោះ សួន ដូណា អាយុ១៣ឆ្នាំ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ(សពម្នាក់នេះ)រកឃើញក្បែរព្រំប្រទល់រវាងខេត្តកណ្ដាលនិងព្រៃវែង ។
សូមជម្រាបថា ករណីលិចទូក(ង)បាត់ខ្លួន៣នាក់នេះ បានកើតឡើងត្រង់ចំណុចកំពង់ចម្លងកោះប្រាក់ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ។
ដោយពេលនោះ មានយុវជនចំនួន១០នាក់ បាននាំគ្នាសាកអ៊ុំទូក(ង)ក្នុងទន្លេមេគង្គ ត្រង់ចំណុចខាងលើ ហើយទូកក៏បានលិចបណ្ដាលឲ្យបាត់ខ្លួន៣នាក់ ខណៈមនុស្ស៧នាក់ទៀត បានហែលទឹកយករួចខ្លួន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










